“ថ្ងៃពណ៌បៃតង” បណ្ដុះគំនិត​យុវជន​ជំនាន់ក្រោយ ឱ្យចេះស្រលាញ់ និងថែរក្សាពិភពលោកពណ៌បៃតង

  • 2020-07-28 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ហៅកាត់ថា KDSB បានបង្កើតកម្មវិធី “ថ្ងៃពណ៌បៃតង KDSB” ឬ “KDSB Green Day” កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗនេះ ក្នុងគោលបំណងចូលរួមចំណែកថែរក្សាពិភពលោកពណ៌បៃតង និងបណ្ដុះគំនិតដល់យុវជនជំនាន់ក្រោយឱ្យចេះស្រលាញ់ និងថែរក្សាពិភពលោកពណ៌បៃតងទាំងអស់គ្នា។

ថ្នាក់ដឹកនាំធនាគារដាំដើមឈើនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ

នេះជាកម្មវិធីទំនួលខុសត្រូវសង្គមមួយ ក្នុងចំណោមកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើនទៀតដែល KDSB បានធ្វើកន្លងមក។ នៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមផ្ដោតលើបរិស្ថាន “ថ្ងៃពណ៌បៃតង KDSB” នេះ ធនាគារបានយកចិត្តទុកដាក់ជាពិសេសលើការថែរក្សាបរិស្ថានពណ៌បៃតង ដោយធ្វើការដាំដើមឈើនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ និងចែកថង់ក្រណាត់ (ថង់បរិស្ថាន) ដល់សាធារណជននៅមុខធនាគារឯកទេស ខេប៊ី ដេហាន ម.ក សាខាសែនសុខ។

ការចែកថង់បរិស្ថាននៅមុខសាខាសែនសុខ

មិនត្រឹមតែធនាគារប៉ុណ្ណោះទេ បុគ្គលិកទាំងអស់ក៏បានចូលរួមចំណែកក្នុងការថែរក្សាពិភពលោកពណ៌បៃតង តាមរយៈការពាក់ឯកសណ្ឋានថ្ងៃពណ៌បៃតង និងការស្ម័គ្រចិត្តចូលរួមដាំដើមឈើដោយទឹកមុខរីករាយ។

បុគ្គលិកពាក់ឯកសណ្ឋានថ្ងៃពណ៌បៃតង និងស្ម័គ្រចិត្តជួយកម្មវិធី

ជាមួយនឹងការចូលរួមចំណែកថែរក្សាបរិស្ថានសង្គមនៅ “ថ្ងៃពណ៌បៃតង KDSB” នេះ ធនាគារក៏មិនភ្លេចយកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ និងជូនរង្វាន់តែបៃតងដ៏ឈ្ងុយឆ្ងាញ់ដល់បុគ្គលិកទាំងអស់ផងដែរ។

ការប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំត្រីមាសទី២ ឆ្នាំ២០២០
បុគ្គលិកញ៉ាំតែបៃតងបណ្ដើរ អង្គុយមើលការ live ការប្រគំតន្រ្តីពណ៌បៃតងបែប Acoustic បណ្ដើរ

ក្នុងស្មារតីចូលរួមចំណែកការពារការរីករាលដាលជំងឺកូវីដ១៩ ធនាគារបានធ្វើការប្រគំតន្រ្តីពណ៌បៃតងបែប Acoustic ដែលមានការចូលរួមដោយ កញ្ញា Adda តាមរយៈការ live នៅលើទំព័រហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សាធារណជនឱ្យចូលរួមចំណែកថែរក្សាពិភពលោកពណ៌បៃតង ជំនួសឱ្យការប្រគំតន្រ្តីដែលអនុញ្ញាត​ឱ្យ​សាធារណជនចូលរួមផ្ទាល់។ ហើយធនាគារក៏មិនភ្លេចផ្ដល់ជូននូវទឹកលាងដៃ និងម៉ាសសម្រាប់អ្នកចូលរួមកម្មវិធី និងណែនាំឱ្យពួកគាត់រក្សាគម្លាតផងដែរ៕

ការប្រគំតន្រ្តីពណ៌បៃតងបែប Acoustic ចូលរួមដោយកញ្ញា Adda
អត្ថបទពេញនិយម