បច្ចេកវិទ្យាសាកថ្មថ្មីមួយទៀត សាកតែ៥ នាទី បានថ្ម ៥០%

  • 2020-07-28 01:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី Quick Charge 5 ដែល​មាន​ទ្រាំទ្រ​​កម្លាំង​សាក​ដល់​ទៅ 100W ឯណោះ។

ផ្អែក​តាម​ការ​ធ្វើ​តេស្ត​របស់ Qualcomm ថ្ម​ទំហំ ៤៥០០ mAh អាច​សាក​ពី ០% ដល់ ៥០% ក្នុង​ពេល​ត្រឹម ៥​នាទី​ប៉ុណ្ណោះ ហើយ​​ក្នុង​ពេល ១៥នាទី អាច​សាក​ពេញ​ដល់ ១០០%។ Qualcomm បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Dual Charge, INOV4, Qualcomm Battery Save និង​បច្ចេកវិទ្យា​ថ្មី​ឈ្មោះ​​ Qualcomm Smart Identification of Adapter Capabilities គួប​ផ្សំ​គ្នា​ចូល​គ្នា​អាច​បញ្ចូន​ថាមពល​បាន​កាន់​តែ​​ច្រើន​ជាង​មុន បង្កើន​សុវត្ថិភាព និង​ជួយ​ឲ្យ​វដ្ដ​ជីវិត​នៃ​ថ្ម​មាន​អាយុកាល​​យូរ​អង្វែង​ទៀត​ផង។

Qualcomm រំពឹង​ថា​នឹង​ឃើញ​ Quick Charge 5 មាន​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន​ចាប់​ពី​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០ នេះ ដែល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នឹង​ត្រូវ​ទិញ​ Charge Controller Chip ចំនួន​ពីរ​​គឺ SMB1396 និង​ MSB1398 ដើម្បី​ដំណើរ​ការ​បច្ចេកវិទ្យា​ QC5 ​ជា​មួយ​បន្ទះ​ឈីប Snapdragon 865 និង 865+៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង