Mbappe នឹង​ខកខាន​ជួយ PSG លេង​នៅ Champions League

  • 2020-07-28 01:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​របួស​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប Paris St-German កីឡាករ Kylian Mbappe នឹង​​ខកខាន​មិន​អាច​លេង​ពាន Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​ទល់​នឹង Atalanta នៅ​ទីក្រុង​ Lisbon នៅ​ថ្ងៃ​ទី ១២ ខែ សីហា។

Mbappe វ័យ​២១​ឆ្នាំ​បាន​ទទួល​រង​របួស​កជើង​អំឡុង​ពេល​លេង​ពាន French Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម Saint-Etienne កាល​ពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​គេ​ត្រូវ​សម្រាក​៣​សប្ដាហ៍។ យ៉ាណា​គេ​អាច​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ១៨ ខែ សីហា ប្រសិន​បើ PSG ឡើង។

កីឡាករ​សញ្ជាតិ​បារាំង​បាន​ដើរ​ចេញ​ពី​ទីលាន​ទាំង​ទឹក​ភ្នែក ក្រោយ​ត្រូវ​បាន​ខ្សែ​ការពារ​របស់​ក្លឹប Saint-Etienne កីឡាករ Loic Perrin ឈូស​ជើង​មួយ​ទំហឹង​នៅ​វគ្គ​ទី​មួយ​នៃ​ជ័យជម្នះ​របស់ PSG៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី