ហ៊ានជួលឧទ្ធមភាគចក្រដើម្បីថតរូបភាពឲ្យដូចផ្ទាំង Wallpaper របស់ Apple

  • 2020-07-28 06:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ថត​រូប និង​ផលិត​ខ្សែ​ភាពយន្ត​មាន​ Andrew Levitt, Jacob Phillips និង Taylor Gray បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ ដែល​បង្ហាញ​អំពី​ការ​ថត​រូបភាព​តាម​ផ្ទាំង​ Wallpaper នៃ MacOS របស់ Apple។

ក្រោយ​ពី​​ប្រព័ន្ធ​ប្រតិបត្តិការ MacOS Big Sur បាន​ប្រកាស​ចេញ អ្នក​ទាំង​បី​ចង់​សាក​ល្បង​បង្កើត​ឡើង​វិញ​នូវ​រូបភាព Wallpaper ថ្មី​ដែល Apple បាន​បញ្ចូល​លើ MacOS ជំនាន់​ថ្មី ដែល​ដំណើរ​ការ​គឺ​ពិបាក​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។ ដើម្បី​ធ្វើ​រឿង​នេះ​បាន​​ពួក​គេ​បាន​ជួលឧទ្ធមភាគចក្រ និង​​​​​ព្យាយាម​ចំនួន​ពីរ​លើក​ ដោយ​លើក​ដំបូង​នៅ​វេលា​ថ្ងៃ​សុក្រ បន្ទាប់​ពី​កម្មវិធី WDDC និង​ម្ដង​ទៀត​នា​ថ្ងៃ​ចន្ទ​បន្ទាប់។

ខាង​ក្រោម​ជា​រូបភាព​ក្រោយ​ឆាក ៖

ខាង​ក្រោម​ជា​រូបភាព​សម្រេច​ចុង​ក្រោយ​ដែល​ថត​បាន​នា​ព្រឹក​ថ្ងៃ​​​ចន្ទ ៖

ខាង​ក្រោម​ជា​រូបភាព Wallpaper ថ្មី ពេល​ដែល Apple បង្ហាញ​ចេញ​ជា​លើក​ដំបូង​បំផុត ៖

ខាង​ក្រោម​ជា​វីដេអូ​ពេញ បង្ហាញ​អំពី​សកម្មភាព​ផ្ដិត​យក​រូបភាព​តាម Wallpaper MacOS Big Sur ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី