ជី ឆៃលី មិនគិតថាឈ្នះ ឬទ្ធិ សាស្ត្រាវុធ លឿនបែបនេះទេកាលពីថ្ងៃអាទិត្យនៅបាយ័ន
- 2020-07-28 08:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី ឆៃលី មិនគិតថាឈ្នះ ឬទ្ធិ សាស្ត្រាវុធ លឿនបែបនេះទេកាលពីថ្ងៃអាទិត្យនៅបាយ័ន
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីសមាគមកីឡាក្រសួងការពារជាតិ ជី ឆៃលី ថាមុនការប្រកួតមកដល់ខ្លួនមិនគិតថាឈ្នះជើងខ្លាំង ឬទ្ធិ សាស្ត្រាវុធ បានលឿន និងស្រួលបែបនេះទេកាលនៅសង្វៀនបាយ័ន ល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុននេះ។
ឆៃលី បានឲ្យដឹងថា បើនិយាយពីសមត្ថភាពកីឡាករ ឬទ្ធិ សាស្ត្រាវុធ វិញគឺជាជើងខ្លាំងម្នាក់ក្នុងចំណោមទម្ងន់ ៥៤គីឡូក្រាម និងជាកីឡាករមានសមត្ថភាព ធន់និងអាវុធដៃគូទៀតផងមិនងាយចាញ់ស្រួលៗឡើយ។
កូនសិស្សលោក ធន់ សុភា រូបនេះបន្តប្រាប់ទៀតថា ជាង១ឆ្នាំមុនខ្លួនធ្លាប់ចាញ់សន្លប់ក្រោមថ្វីដៃ ឬទ្ធិ សាស្ត្រាវុធ នេះ១ដងផងដែរ។ ដូច្នេះហើយការសងសឹកនេះអាចថាល្អមើល និងពេញ៥ទឹកតែម្ដង។ ប៉ុន្តែជាក់ស្ដែងដៃគូនៅពេលត្រូវ១ជើងរបស់ខ្លួនហើយក៏បង្ហាញអាការៈឈឺជើងជាហេតុធ្វើឲ្យខ្លួនព្យាយាមឆ្មក់ទាត់រហូតបោះបង់ការប្រកួតនៅទឹកទី២នោះតែម្ដង។ គ្រាន់តែឮថាត្រូវប៉ះ សាស្ត្រាវុធ នោះខ្លួនប្រឹងប្រែងហ្វឹកហាត់មែនទែនព្រោះមិនចង់ចាញ់ដូចលើកទី១ ឡើយ។
រំលឹកដែរថា ជំនួបសងសឹករវាង ជី ឆៃលី និង ឬទ្ធិ សាស្ត្រាវុធ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅសង្វៀនបាយ័ន គឺកូនសិស្សលោក ធន់ សុភា បានផ្ដួលដៃគូរបស់ខ្លួនឲ្យខូចជើងនៅទឹកទី២៕