មក​ដឹង​ហេតុផល ព្រៃវែង​យក​យុវជន​វិសាខាលេងពានសម្ដេច​​ច្រើន!

  • 2020-07-28 09:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ខេត្ត​ព្រៃ​វែង​ក្នុង​ឆ្នាំ​នេះ បាន​យក​យុវជន​​របស់ក្លឹប​វិសាខា​ច្រើន​មក​លេង​ពាន​រង្វាន់សម្ដេច​ ហ៊ុន សែន ហើយ​ត្រង់​ចំណុច​នេះ ​ត្រូវ​បាន​​មហាជនរិះគន់មិន​សំចៃមាត់ ជាពិេសស​បណ្ដា​គ្រូបង្វឹក​ក្រុម​ប្រជែង។

លោក Matthew Sinclair (ឆ្វេង)

ជុំវិញ​រឿង​នេះ​គ្រូខេត្ត​ព្រៃ​វែង​​ Matthew Sinclair បានពន្យល់​ថាដោយសារ​យុវជន​របស់​ព្រៃវែង​ មាន​ការប្រកួត​ពាន​ក្នុង​ខេត្ត​ច្រើន ហើយ​ខ្លះ​រវល់នឹងការ​សិក្សា មិន​សូវ​មាន​អារម្មណ៍​ផ្ដោត​លើ​ការ​ប្រកួត​ ទើប​សម្រេច​ប្រើ​យុវជន​របស់​ក្លឹប​វិសាខា​។

គ្រូបង្វឹក​ UEFA A-License បញ្ជាក់ ៖«នេះជា​មូល​ហេតុសំខាន់ ដែល​យើង​ប្រើ​​យុវជន​របស់​វិសាខា​ ដើម្បី​លេង​ក្នុង​ការ​ប្រកួត​​ដ៏​សំខាន់ ក្នុង​ពាន​រង្វាន់​ Hun Sen Cup នេះ។ អ៊ីចឹង​ហើយ​ណា​មួយ​ យើង​ចង់​បង្ហាញ​ពីគុណភាព​របស់​យុវជន​របស់​យើង...ដើម្បី​ឱ្យ​គាត់​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​នេះ ឱ្យ​ឃើញ​ថា​ពួកគាត់​ជា​យុវជន​មែន ប៉ុន្តែ​ពួកគាត់​អាច​ធ្វើ​បាន​ អាច​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​នេះ​បាន​»។

បើ​តាម​សម្ដី​របស់គ្រូ Matthew Sinclair ក្នុង​សន្និសីទសារព័ត៌មាននៅពុហកីឡដ្ឋានជាតិរសៀលនេះ គឺ​ក្រុម​របស់​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុង​​ជំនួប​​វគ្គ​ផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន តទល់ក្រុមការពារតំណែងជើងឯកខេត្ត​ត្បូងឃ្មុំ នៅពហុកីឡដ្ឋាននាថ្ងៃ​ទី២៩ ខែកកដ្ដា ឆ្នាំ​២០២០២ ស្អែកនេះ។

ចំណែកក្រុម​រង​ជើងឯកឆ្នាំ​២០១៩ ខេត្តសៀមរាប នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ខេត្ត​កែប​ ដើម្បី​ដណ្ដើមយក​ចំណាត់​ថ្នាក់​លេខ៣ និង​លេខ​៤​​៕

អត្ថបទ៖ អ៊ុំ សុភក្តិ