Werner ប្រាប់​មូលហេតុ​បោះបង់​ក្លឹប​ផ្សេង​ៗ ស្រវា​យក​ Chelsea

  • 2020-07-29 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថ្មី​របស់ Chelsea គឺ Timo Wener បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ការ​ដែល​បាន​ធ្វើ​ការ​ជាមួយ​វីរបុរស​ក្លឹប Frank Lampard និង Petr Ceck បាន​ជួយ​ឲ្យ​គេ​សម្រេច​​​ចិត្ត​ផ្លាស់​ចេញ​ពី RB Leipziq ក្នុង​តម្លៃ​ខ្លួន​៥៣​លាន​ផោន។

កីឡាករ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​អាល្លឺម៉ង់​បាន​​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​ធំ​ៗ​​ជា​​ច្រើន បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​​ទៅ​ៗ​នៅ Bundesliga ប៉ុន្តែ​ចុងក្រោយ​គេ​សម្រេច​ចិត្ត​មក កីឡដ្ឋាន Stamford Bridge។

បន្ទាប់​ពី​បាន​ហ្វឹកហាត់​ជា​លើក​ដំបូង​ក្នុង​ទឹក​ដី​ប្រទេស​អង់គ្លេស Werner ពេល​នេះ​បាន​បញ្ជាក់​ហេតុផល​ពី​ក្រោយ​នៃ​ការ​ជ្រើសរើស Chelsea។ ប្រាប់​វិបសាយ​របស់​ក្លឹប​គេ​បាន​និយាយ​ថា៖ “ខ្ញុំ​ស្គាល់​កីឡាករ​ជា​ច្រើន មុន​​ពេល ពេល​ដែល​ពួក​គេ​ឈ្នះ​ពាន Champions League ជាមួយ Drogba, ជាមួយ​អ្នក​ចាត់​ការ​ថ្មី​របស់​ខ្មុំ​ Frank Lampard និង Petr Cech ​បច្ចុប្បន្ន​ជា​អ្នក​ផ្ដល់​ដំបូន្មាន​បច្ចេកទេស។ វា​ហាក់​ដូច​ជា​ក្ដី​ស្រមៃ​តូច​មួយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​​មិន​ចង់​ក្លាយ​ជា​កីឡាករ​ដូច​ពូក​គេ​ទេ។ ប៉ុន្តែ​ខ្ញុំ​​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រជ្ជកាល​ថ្មី​នៅ​ទី​នេះ ដូច្នេះ​ខ្ញុំ​នឹង​​បញ្ចេញ​សមត្ថភាព​របស់​ខ្ញុំ​ទាំង​អស់”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ