គ្រូ​ត្បូង​ឃ្មុំ​ថា ​១១​នាក់​លេង​ល្ងាច​នេះ ​នឹង​ល្អ​មើល​ហើយ​

  • 2020-07-29 02:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ​នឹង​ត្រូវ​ប្រកួត​ការពារ​តំណែង​ជើង​ឯក Hun Sen Cup ​ថ្នាក់​ខេត្ត ​ជាមួយ​ក្រុម​ខេត្ត​ព្រៃវែង ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​នៅ​ស្ដាត​អូឡាំពិក។

លោក ផន រស្មីពេជ្រ ​គ្រូ​បង្គោល​ខេត្ត​ត្បូងឃ្មុំ

​មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក ផន រស្មីពេជ្រ ​គ្រូ​បង្គោល​ខេត្ត​ត្បូងឃ្មុំ ​បាន​អះអាង​ថា​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ សម្រាប់​ការពារ​តំណែង​ជើង​ឯក។ ​ការ​ប៉ះ​ក្រុម​ខ្លាំង​ដូច​ខេត្ត​ព្រៃវែង ដែល​ជា​ក្រុម​យុវជន​ល្អ​ៗ​នោះ ​លោក រស្មីពេជ្រ ​ក៏​មាន​ក្ដី​បារម្ភ​តិចតួច​ដែរ ប៉ុន្តែ​វា​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ការ​ត្រៀម​ក្រុម​ប្រកួត​ឡើយ។ ​លោក ​បាន​បញ្ជាក់​ថា​១១​នាក់​ល្ងាច​នេះ ​នឹង​ល្អ​មើល ​លោក​នឹង​ព្យាយាម​ឱ្យ​បាន​ល្អ​បំផុត។

​សូម​រំលឹក​ថា​ក្រុម​ត្បូង​ឃ្មុំ ​និង​ព្រៃវែង​នេះ ​ធ្លាប់​បាន​ប៉ះ​គ្នា​ពីរ​ដង​មក​ហើយ ​នៅ​វគ្គ​ចែក​ពូល ​ហើយ​លទ្ធផល​វិញ​គឺ​ស្មើ​គ្នា​ទាំង​ពីរ​លើក​តែ​ម្ដង។ ​ក្រៅ​ពី​ការ​ប្រកួត​យក​លេខ​១​នេះ​ហើយ ​ក៏​នៅ​មាន​ការ​ប្រកួត​យក​លេខ​៣ ​រវាង​ក្រុម​សៀមរាប ​និង​កែប​ផង​ដែរ ​ដោយ​លេង​នៅ​ម៉ោង​៣​រសៀល។

ដោយឡែក ការចាប់ពូលវគ្គ១៦ក្រុម ថ្នាក់​ជាតិ នឹង​ធ្វើឡើង​នៅថ្ងៃសុក្រ ​ទី៣១ ខែកក្កដា មុន​ចាប់​ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី១២ និងទី១៣ ខែសីហា៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម