Alex​ ប្រាប់​រឿង​ហួស​ចិត្ត Klopp ទូរសព្ទ​ទាំង​យប់​ប្រាប់​ថា Liverpool​ ឈ្នះ​ពាន

  • 2020-07-29 04:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sir Alex Ferguson បាន​​និយាយ​ថា លោក​មិន​ប្រកាន់ Jurgen klopp ឡើយ​សម្រាប់​ការ​ទូរសព្ទ​ដាស់​​លោក​នៅ​ម៉ោង៣:៣០​នាទី​ទៀបភ្លឺ​​ប្រាប់​រឿង​ Liverpool អាច​គ្រង​ពាន​កាល​​ពី​ខែ​មុន។

បន្ទាប់​ពី​ជួយ Liverpool ឈ្នះ​ពាន​លីគ​កំពូល​​ជា​លើក​ដំបូង​ ក្រោយ​ខកខាន​អស់​៣០​ឆ្នាំ Klopp បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​កាល​ពី​ថ្ងៃ​ច័ន្ទ។ Ferguson ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​៥​ដង បាន​អបអរ​ដល់​​ឈ្នះ​របស់ Klopp និង​ទម្លាយ​ពី​ការ​ទូរសព្ទ​ទាំង​យប់​​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ បន្ទាប់​ពី​ហង្សក្រហម​ឈ្នះ​ពាន។

“Jurgen ពិត​ជា​អស្ចារ្យ។ គ្រប់​គ្នា​និយាយ​អំពី Leeds ចំណាយ​ពេល​១៦​ឆ្នាំនៅ Championship ប៉ុន្តែ Liverpool រងចាំ​អស់​៣០​ឆ្នាំ​។ យ៉ាងណា​ ខ្ញុំ​មិន​ប្រកាន់​អ្នក​ទេ​ចំពើ​ការ​ដាស់​ខ្ញុំ​នៅ​​ម៉ោង៣:៣០​នាទី​ទៀបភ្លឺ ដើម្បី​ប្រាប់​ខ្ញុំ​​ថា អ្នក​ឈ្នះ​ពាន​លីគ​ហើយ។ អរគុណ ប៉ុន្តែ​​យ៉ាងណាក៏​ដោយ អ្នក​សម​នឹង​ទទួល​បាន​វា​ហើយ"។ សម្ដី​របស់ Alex៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម