របស់ច្នៃប្រឌិតប្លែកៗទាំង ៦ ឃើញហើយមិនសរសើរមិនបាន
- 2020-07-29 08:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ច្នៃប្រឌិតប្លែកៗទាំង ៦ ឃើញហើយមិនសរសើរមិនបាន
ចន្លោះមិនឃើញ
មិនមែនមានតែបណ្ដាប្រទេសនៅអឺរ៉ុប ឬអាមេរិកឯណាដែលពូកែច្នៃឧបករណ៍ផ្សេងៗ ឥឡូវងាយទៅមើលប្រទេសចិន គេនឹងឃើញមានការផលិតរបស់របរប្លែកៗដោយប្រជាជនសាមញ្ញធម្មតា មើលទៅមិនសរសើរមិនបាន៖
ច្នៃកង់អាចជិះលើទឹកបាន Lei Zhiqian រស់នៅក្នុងខេត្ត Hubei ប្រទេសចិន បានច្នៃដាក់ធុងបួនជាប់នឹងកង់របស់គាត់ ដែលអាចអណ្ដែតបាន។ គាត់អាចជិះវា ដូចជិះធម្មតាលើគោកអីចឹង។
ធ្វើឧទ្ធម្ភាគចក្រ លោក Yu Jun បានចំណាយពេលប្រាំឆ្នាំដើម្បីបង្កើតឧទ្ធម្ភាគចក្រ និង Wu Zhongyuan ក៏ផលិតឧទ្ធម្ភាគចក្រមួយដែរ រួចរាល់ក្នុងការហោះសាកល្បងទៅហើយ ប៉ុន្តែត្រូវរដ្ឋាភិបាលមកហាមទៅវិញ ខ្លាចមានបញ្ហាដល់សុវត្ថិភាព។
ធ្វើរ៉ូបូតអូសរទេះ កសិករម្នាក់ឈ្មោះ Wu Yulu បានផលិតរ៉ូបូតអូសរទេះ កាលពីឆ្នាំ២០០៩។ មើលទៅអត្ថប្រយោជន៍របស់វាតិចជាងកង់អាចជិះបានលើទឹក ប៉ុន្តែគំនិតច្នៃប្រឌិតនេះគឺអស្ចារ្យមែនទែន។
ផលិតនាវាមុជទឹក នាវាមុជទឹកជាទូទៅត្រូវបានផលិតដើម្បីបម្រើការងារយោធា ប៉ុន្តែលោក Tao Xiangli បែរជាផលិតផ្ទាល់ខ្លួនដ៏តូចមួយ ដោយចំណាយពេលពីរឆ្នាំ។ លោកត្រូវចំណាយលុយអស់ប្រហែល៤៦៣០ដុល្លារ ប៉ុន្តែនាវាមុជទឹករបស់លោកមានបំពាក់កែវយឹត មានប្រដាប់បញ្ជាពេលមុជជ្រៅ ម៉ូទ័រអគ្គិសនី សម្ពាធមាត្រ ស្លាបចក្រ និងអ្វីៗជាច្រើនទៀត។
បាល់សុវត្ថិភាព Yang Zongfu បានផលិតបាល់ដ៏ធំមួយការពារសុវត្ថិភាពពីកម្ដៅ ពីទឹក ឬការប៉ះទង្គិចពីខាងក្រៅ។ បើមានព្យុះ ឬរលកបោកបក់ខ្លាំង បាល់នេះអាចការពារបាន។
ច្នៃអំបោសសម្អាតផ្លូវដ៏ពិសេស អ្នកសម្អាតផ្លូវនៅខេត្ត Hubei ប្រទេសចិន បានច្នៃដាក់អំបោសយ៉ាងច្រើនបំពាក់លើរង្វង់ដែលមានចលនាមួយ អាចធ្វើការសម្អាតផ្លូវបាន។
ប្រភព៖ sickchirpse