Barca ត្រៀម​ប្ដឹង​ Arthur ខណៈ​មួយ​ខែ​ទៀត​ ផ្លាស់​ទៅ​កាន់ Juventus

  • 2020-07-29 11:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​​នឹង​ខ្សែ​បម្រើ Arthur Melo ពី​បទ​ល្មើស​នឹង​វិន័យ​ផ្ទៃ​ក្នុង​របស់​ក្លឹប​ ដែល​ចេញ​ទៅ​ប្រេស៊ីល​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹប នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ Marca។

កាល​ពី​ថ្ងៃ​ច័ន្ទ​ Arthur មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​កូវីដ-១៩ ហើយ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ កីឡាករ​ម្នាក់​នេះ​មិន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ហ្វឹកហាត់​ទេ។

មាន​ដំណឹង​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​បដិសេធ​មិន​លេង​ឲ្យ​ Barcelona សម្រាប់​ក្របខ័ណ្ឌ​ Champions League ហើយ​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ប្រេស៊ីល។ Marca បាន​ចុះ​ផ្សាយ​ថា Arthur បាន​ស្នើ​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​តែ​មួយ​ខែ​ជាមួយ​ក្លឹប តែ​ខាង​ក្លឹប​បដិសេធ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Arthur នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប Juventus ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្ដូរ​ខ្សែ​បម្រើ​បូស្នី​ Miralem Pjanic មក​កាន់​ Barcelona វិញ។ យ៉ាងណាមិញ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Arthur មិន​ចង់​ចេញ​ពី​ Barcelona ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី