Jose ​បាញ់​ក្រុម Man Utd ​ចាស់​ដៃ​ទៀត​ហើយ ​រឿង Bruno ​

  • 2020-07-30 02:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​ចាប់​ផ្ដើម​ឌឺ​ដង​ក្លឹប​ចាស់ Manchester United ​ទៀត​ហើយ ​ដោយ​អះអាង​ថា​ពួកគេ​កំពុង​មាន​កីឡាករ​ល្អ​បំផុត​លើ​លោក​ខាង​ផ្នែក​ទាត់​ប៉េណាល់ទី។

​ក្រុម​របស់​លោក ​Ole Gunnar Solskjaer ​បាន​បញ្ចប់​រដូវ​កាល​ដោយ​ចំណាត់​ថ្នាក់​លេខ​៣ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​នៅ​ការ​ប្រកួត​ចុង​ក្រោយ ​ដោយ​លទ្ធផល ២-០។ ​២​គ្រាប់​នោះ​ដែរ ​កើត​ឡើង​ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់ Bruno ​១​គ្រាប់ ​និង​ Lingard ​ចុង​ម៉ោង​១​គ្រាប់។ ​បិសាច​ក្រហម ​តាំង​ពី​មាន​វត្តមាន Bruno ​មក ពួកគេ​ធ្វើ​បាន​ល្អ ​មិន​ស្គាល់​បរាជ័យ​ក្នុង​លីគ​ទេ ​ហើយ​ក៏​ទទួល​បាន​ឱកាស​ប៉េណាល់ទី​ច្រើន​ជាង​ក្លឹប​ដទៃ​ទៀត​​ដែរ​នា​រដូវ​កាល​នេះ។

​ចំពោះ​ឱកាស​នេះ​ដែរ ​លោក Jose Mourinho ​បាន​និយាយ​ថា​៖ “Bruno ​មក​ដល់ គាត់​សម​ជាមួយ​ក្រុម ​យើង​ជួយ​ពង្រឹង​សមត្ថភាព United ​បាន​ច្រើន។ ​គាត់​ក៏​បាន​បង្ហាញ​ច្បាស់​ថា​គាត់​ជា​អ្នក​ទាត់​ប៉េណាល់ទី​ល្អ​បំផុត​ផង​ដែរ​នៅ​លើ​លោក​នេះ ព្រោះ​គាត់​បាន​ទាត់​វា​២០​គ្រាប់​មក​ហើយ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម