ការងារមកដល់ទៀតហើយ! Chanyeol ទទួល​សម្ដែង​ជា​តួ​ឯក​ក្នុង​​រឿង​ខ្នាតធំថ្មី

  • 2020-07-30 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ៣០ ខែកក្កដា​នេះ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ Chanyeol (ក្រុម EXO) បាន​សម្រេច​ទទួើ​ថត​ខ្សែភាព​យន្ត​មួយ​មាន​ចំណងជើង​ថា​ «The Box» តំណែង​ជា​តួ​ឯក ហើយពេល​នេះ​លោក​ និង​ក្រុមការងារ​កំពុង​ពិភាក្សា​គ្នា​បន្ថែម​សម្រាប់​គម្រោង​មួយ​នេះ។

The Box ជា​ភាពយន្ត​បង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​លើ​វិថី​តន្ត្រី​របស់​អ្នក​ចម្រៀង​ម្នាក់។ រឿង​នេះ​ដឹក​នាំ​សម្ដែង​ដោយ​លោក​ Yang Jung Woong អ្នក​ដែល​ល្បី​ឈ្មោះ​ និង​មាន​ស្នាដៃអស្ចារ្យ​ជា​ច្រើន​ក្នុង​វិស័យ​ភាពយន្ត​ខ្នាត​ធំ។

Chanyeol នឹង​សម្ដែង​ជា​តួ​តារា​ចម្រៀង​ ហើយ​តាមរយៈ​រឿង​នេះ​លោក​ក៏​នឹង​បង្ហាញ​ទេពកោសល្យ​ទាំង​សម្ដែង​ ក៏​ដូចជា​ច្រៀង​ក្នុង​ពេល​តែមួយ។ យ៉ាង​ណា​មិញ​បច្ចុប្បន្ន​នេះ​ Chanyeol ក៏​កំពុង​មមាញឹក​ខ្លាំង​ដែរ​ក្នុង​ការ​ ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​ជាមួយ​នឹង​ Sehun។

ពីមុន​មក​ Chanyeol ធ្លាប់​បាន​បង្ហាញ​មុខ​ម្ដង​រូច​មក​ហើយ​ក្នុង​ខ្សែភាពយន្ត​ខ្នាតធំ​កូរ៉េកាត់​ចិន​មួយ​មាន​ចំណងជើង​ថា​ «So I Married An Anti-Fan» ដោយ​​ដើរ​ជា​តួ​ឯករង​បន្ទាប់​ពី​តួ​ឯក​ស្រី​ ប៉ុន្តែ​ពេល​នេះ​តួ​ធំ​ទី១​ គឺ​ Chanyeol ហើយ​ក៏​ជា​លើក​ដំបូង​សម្រាប់​លោក​ក្នុង​ការ​សម្ដែង​តួ​ឯក​ក្នុង​រឿង​កូរ៉េ​ដែរ។

តាម​ព័ត៌មាន​បង្ហាញ​ រឿង​ថ្មី​នេះ​ដែរ​ក៏​នឹងចាប់​ផ្ដើម​ដំណើរ​ការ​ថត​នៅ​ខែសីហា បន្ទាប់​ពី​តួ​ផ្សេង​ទៀតព្រមព្រៀង​គ្នា​ជា​ស្ថាពរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី