១ គ្រាប់​ស៊ុត​ចូល​ភ្នំពេញ​ក្រោនធ្វើ​ឱ្យ ភារុណ សប្បាយ​ចិត្ត​ខ្លាំង​​បំផុត

  • 2020-07-30 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ ភារុណ បាន​បង្ហាញ​ក្ដី​សប្បាយ​រីករាយ​បំផុត ពេល​បាន​លេង​ជាមួយ​ក្រុម​ជើង​ខ្លាំង​ភ្នំពេញ​ក្រោន កាល​ពី​សប្ដាហ៍​ទី​៩​នៃ​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ហើយ​គេ​ក៏​រក​បាន​មួយ​គ្រាប់​ជួយ​ឱ្យ​បឹងកេត​ឈ្នះ ៣-១។

រូបភាពបឹងកេត

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​ បញ្ជាក់​ថា ​៖«ប្រកួត​ជា​មួយ​ភ្នំពេញ​​វា​ជា​ប្រកួត​ធំ ហើយ​ខ្ញុំ​បាន​ដូរ​ចូល ហើយក៏​បាន​​រក​គ្រាប់​បាល់​ជូន​ក្លឹប...ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ព្រោះ​អី​ជា​ក្រុម​ដែល​ធំ»។

យ៉ាងណា​គេក៏​បាន​សរសើរ​ដល់​ក្រុម​សឹង​ក្រហម​ថាធ្វើ​បាន​ល្អ​ដូច​គ្នា ប៉ុន្តែ​គ្រាន់​​តែពួកគេមិន​សូវ​មាន​សំណាង​ក្នុង​ការ​បញ្ចប់​ទី។ ចំពោះ​សមត្ថភាព​ខ្លួន​ឯង​វិញ កីឡាករ​ជំនាញ​ជើង​ឆ្វេង យល់​ថា​គេ​កើន​និង​មាន​ទំនុក​ចិត្ត​ជាង​មុន ដ្បិត​គ្រូ​បង្វឹក​ផ្ដល់​ឱកាស​ឱ្យ​លេង​ច្រើន។

ក្នុង​ជំនួប​ជាមួយ​ភ្នំពេញ​ក្រោន ភារុណ រក​បាន​គ្រាប់​​ទី​២ ជួយ​ឱ្យ​បឹង​កេត​នាំ​មុខ​ ២-១ នៅ​តង់​ទី​២ បន្ទាប់​ពីប្ដូរ​ចូល​ជំនួស ហុង ផេង ហើយបន្ទាប់​មក​ ម៉ាត់ ណូរុន ​​រក​បាន​​គ្រាប់​បាល់​ទី​២​របស់​ខ្លួន ចប់​ការ​ប្រកួត​បឹង​កេត​ឈ្នះ ៣-១ លើ​ភ្នំពេញ​ក្រោន។

គួរ​បញ្ជាក់​ថា ចាប់តាំង​ពី​បើក​រដូវ​កាល​ឆ្នាំ​២០២០​មក អតីត​យុវជន​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោយ​១៩​ឆ្នាំ AFF U19 Championship រក​បាន​៣​គ្រាប់​ហើយ​ឱ្យម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល​។ គ្រាប់​ទី​មួយ គេស៊ុត​ចូល​ក្រុមនគរបាល​ជាតិ ទីពីរស៊ុតចូលគិរីវង់សុខសែនជ័យ និង​ទីបីបំប៉ោងសំណាញ់ទីភ្នំពេញក្រោន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី