លម្អិតពីផ្សារសហគមន៍បៃតងខ្ចី ដឺហ្គ្រីននៅចំបេះដូងសែនសុខ គ្រោងបើកខែតុលានេះ ដល់ណាហើយ

  • 2020-07-30 10:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​មិន​ទន្ទឹង​រង់​ចាំ ក្រោយ​ផ្សារ​សហគមន៍​ធម្មជាតិ​បៃតង The Green Community Malls បាន​ប្រកាស​ចាប់​ផ្តើម​សាង​សង់​កាល​ពី​ដើម​ឆ្នាំ ២០២០​នេះ ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ ធំ​ទូលាយ និង​ Concept ឌីហ្សាញ​ស្អាត បែប​ធម្មជាតិ​បៃតង ដែល​គ្រប់​គ្នា​រំពឹង​ថា នឹង​ក្លាយ​ជា កន្លែង​ដើរ​លេង និង​ចំណុច​ណាត់​ជួប​ថ្មីមួយ​ទៀត​ដ៏​ពេញ​និយម​ក្នុង​ខណ្ឌ​សែនសុខ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ឥលូវ​នេះ​ផ្សារ​សហគមន៍​បែប​ធម្មជាតិ​ថ្មី​ក្នុង​ទឹក​ដី​ខណ្ឌសែន​សុខ​នេះ បាន​លេច​រូបរាង​ហើយ ដោយ​សម្រេច​បានដល់​ទៅ​ជាង ៥០%។ ទោះ​ល្បឿន​នៃ​ការ​សាង​សង់​រហ័ស តែ​គុណភាព​សំណង់​ត្រូវ​បាន​ធានា​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​បាន​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ដោយ​វិស្វករ​ជំនាញ ហើយ​សាងសង់​បាន​លឿន​នេះ​ក៏​ដោយ​សារ​គ្រោង​អគារ​ទាំង​មូល​សង់​ឡើង​ដោយ​ដែក​ទាំង​ស្រុង ដែល​ធានា​ជាប់​រឹងមាំ​ជាទី​បំផុត។

The Green Community Malls មាន​ទីតាំង​នៅ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​សេដ្ឋកិច្ច​ក្នុង​ខណ្ឌ​សែនសុខ លើ​ទំហំ​ដី ១ម៉ឺន ២ពាន់ម៉ែត្រការ៉េ ជាមួយ​បែបផែនឌីហ្សាញ​សម័យ​ថ្មី មាន​កម្ពស់ ២​ជាន់ (ជាន់​ផ្ទាល់ដី​ និង​ជាន់​ទី១) និង​ផ្តោត​លើក​ការ​ផ្តល់​បរិយាកាស​ស្រស់ស្រាយ​ លំហែរអារម្មណ៍ ក្នុង​ធម្មជាតិ​បៃតង​ខ្ចី ដែល​មាន​សួន​បៃតង​នៅក​ណ្តាល និង​ព័ន្ធជុំវិញ និង​តម្រៀម​គ្នា​​គ្រប់ជ្រុងនៃអគារ​តែម្តង។

លម្អិតពី គម្រោង​ឌីហ្សាញ​នៃ​ផ្សារធម្មជាតិ The Green Community Malls

  • ការ​ឌីហ្សាញ ទាំង​ក្នុង និង​ក្រៅ នៃ ផ្សារ​ដឺហ្គ្រីន មាន​ភាព​ទាក់​ទាញ​ខ្លាំង ពោរពេញ​ដោយ​ធម្មជាតិ
  • មាន​អគារ​ធំៗ ៤ បែប​មុខ​ទៅទិស ខាង​លិច កើត​ ជើង ត្បូង (ស្រប​តាម​ក្បួន​ហុង​ស៊ុយ មានខ្យល់អាកាស​ចេញ​ចូល និង​ពន្លឺ​ធម្មជាតិ)
  • មាន​សួន​បៃតងដ៏ស្រស់ស្អាត និង​ កន្លែង​អង្គុយ​លេង​នៅ​ចំកណ្តាល
  • នៅ​តាម​អគារ​នីមួយៗ មាន​សួន​បៃតង​នៅ​គ្រប់​ជ្រុង និង​មាន​កន្លែង​អង្គុយ​សម្រាក​លំហែរ​អារម្មណ៍
  • តាម​អគារ​ មាន​កញ្ចក់​ដែល​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល។

ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ទិញ​របស់ ដោយ​ផ្សារ​ទាំង​មូល នឹង​មាន​បែង​ចែក​ជា ៦​តំបន់ធំៗ ​ដូចជា

  • ហាង​សំលៀក​បំពាក់ និង គ្រឿង​អលង្ការ
  • ឱសថស្ថាន និង គ្រឿង​សម្អាង
  • ផ្សារ​ទំនើប និង ម៉ាត​លក្ខណៈ​ធំ​ទូលាយ
  • ហាង​លក់​សម្ភារប​ច្ចេកវិទ្យា និង គ្រឿង​អេឡិចត្រូនិក
  • ហាង​សម្ភារ និង​របស់​ប្រើប្រាស់​កុមារ រួម​ទាំង​កន្លែង​ក្មេងលេង​
  • កន្លែង​កំសាន្ត​សម្រាប់​យុវវ័យ និង​កុមារ​ខ្នាត​ធំ (ដូចជា រោង​ភាពយន្ត ចំនី​អាហារ ជា​ដើម) ។

នឹង​មាន​ប្រេន​ល្បីៗជាច្រើន​បើក​ហាង​របស់​ខ្លួន​នៅ​ក្នុង​ The Green Community Malls ដូច​ជា៖ ផ្សារ​ទំនើប ជីបម៉ុង , ហាង​លក់​សំលៀក​បំពាក់ ZANDO , អាហារដ្ឋាន World Dinning , ភោជ្ជនីយដ្ឋាន Park Cafe , Koi , Tube Coffee , Dim Sum , BABOBABORA, គ្រឿងសម្អាង C’ est La Vie Cosmatic និង​ប្រេន​ផលិតផល​ជាតិ និង​អន្តរជាតិ​ជាច្រើន​មុខ​ទៀត​។

ទីតាំង​ល្អ​ឥត​ខ្ចោះ ងាយ​រក​ និង​ស្រួល​ធ្វើ​ដំណើរ​ទៅ The Green Community Malls ស្ថិត​នៅ​ទល់​មុខ​ផ្សារ Global House , ជាប់​ផ្សារ​ខ្លាំង​រំសេវ​ថ្មី (ដែល​រើ​មក​ពី​ផ្សារ​ខ្លាំង​រំសេវ​នៅ​ម៉ុងឌីយ៉ាល់) , ចម្ងាយ ៦០០ម៉ែត្រពី អគារ​សែន​សុខ ព្រីមម៉ា និង ផ្សារ​ទំនើប​អ៊ីអន សែន​សុខ ហើយ​នៅ​ក្បែរ​បុរី​ពិភព​ថ្មី សែនសុខ , បុរី​ជីបម៉ុង , និង បុរី​ប៉េងហួត និង​ សាលា​អន្តរជាតិ AISPP ។

សម្រាប់​ព័ត៌មានលម្អិត ឬ ចាប់អារម្មណ៍ចង់ជួលកន្លែង សូមទាក់ទង ៖

  • លេខទូរស័ព្ទ ៖ 012 27 91 27 និង​ 010 27 91 27

  • ហ្វេសប៊ុកផេក ៖ The Green Community Malls

  • ទីតាំង ៖ នៅ​លើ​ផ្លូវ​លេខ ៣០ - ៣២ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ៕

ណារីតា