Man City ទិញ​ខ្សែ​ការពារ​មួយ​បន្ថែម​ បន្ទាប់​ពី​មាន​​សិទ្ធិ​ចូល​លេង​ Champions League

  • 2020-07-30 11:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bournemouth បាន​យល់​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​ Nathan Ake ទៅ​ឲ្យ​ក្លឹប​ Manchester City នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports។

ក្លឹប​ខាង​លើ​បាន​ឯក​ភាព​ជា​មួយ​ Man City ក្នុង​ការ​លក់​កីឡាករ​រូប​នេះ​ ក្នុង​តម្លៃ​ជាង​ ៥៣​លាន​ដុល្លារ​។

យ៉ាង​ណា​មិញ​មក​ទល់​នឹង​ពេល​ ចំពោះ​កុងត្រា​ និង​ប្រាក់​ខែ​លើ​ Ake មិន​ទាន់​មាន​សារព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​ចុះ​ផ្សាយ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ Man City មាន​សិទ្ធិ​ចូល​រួម​លេង​ក្នុង​ការ​ប្រកួត​ UEFA Chapions League វិញ​មក​ ក្លឹប​នេះបាន​សម្លឹង​មើល​ ចរចា​​ឲ្យ​ថ្លៃ​ រក​ទិញ​កីឡាករ​នានា​ដូច​ជា​ខ្សែ​បម្រើ​ក្លឹប​ Valancia កីឡាករ​ Ferran Torres ជា​ដើម​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី