បង្ហាញវីដេអូជាប់កំណត់ត្រាមានចំនួន Like ច្រើនជាងគេលើ YouTube ទូទាំងពិភពលោក

  • 2020-07-31 02:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​វីដេអូតែង​កើន​ឡើង​ឥត​ឈប់​លើ YouTube ឯ​អ្នក​តាមដាន​វិញ​ក៏​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ ក្រុម​ផលិតករ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ បាន​ខិត​ខំ​ស្វែង​រក​គំនិត​ថ្មីៗ​បញ្ចូល​ក្នុង​វីដេអូ​ ស្រប​ជាមួយ​នឹង​បទ​ចម្រៀង​ដែល​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ។

ដូច​វីដេអូ​ខាង​ក្រោម​នេះ​ជា​ដើម​ សុទ្ធ​តែ​​ត្រូវ​ចិត្ត​អ្នក​ទស្សនា​រហូត​មាន​អ្នក​ចុច Like ច្រើន​ជាង​គេ​បង្អស់។ ភាគ​ច្រើន​នៃ​វីដេអូ​ទាំង​នេះ​ គឺ​ជា​វីដេអូ​បទ​ចម្រៀង​ ឬ MV របស់​តារា​ចម្រៀង​ប៉ែក​អឺរ៉ុប និង​កូរ៉េ​ជា​ដើម។ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០២០នេះ​ តើ​មានវីដេអូ​ណា​ខ្លះ​ដែល​បំបែក​កំណត់​ត្រា​មាន​អ្នក Like ច្រើន នៅ​កំពូល​ទាំង​ ៣០​នេះ៖

៣០. បទ «New Rules» របស់​ Dua Lipa មាន​ ១២,៤៤លាន Like

២៩. បទ «Lean On» របស់​ Major Lazer, DJ Snake និង​ MØ មាន ១២,៦២លាន Like

២៨. បទ «Idol» របស់​ BTS មាន​ ១២,៦៦លាន​ Like

២៧. បទ «Stresses Out» របស់​ Twenty One Pitots មាន​ ១២,៨៩លានLike

២៦. បទ «Fake Love» របស់​ BTS មាន​ ១២,៩០លាន Like

២៥. បទ «Sorry» របស់​ Justin Bieber មាន​ ១៣,១០លាន Like

២៤. បទ «Perfect» របស់​ Ed Sheeran មាន ១៣,១៧លាន​ Like

២៣. បទ «Rap God» របស់​ Eminem មាន​ ១៣,៤៤លាន​ Like

២២. បទ «Believer» របស់​ Imagine Dragons មាន​ ១៣,៥៦លាន​ Like

២១. បទ «Taki Taki» របស់​ Dj Snake, Selena Gomez, Ozuna និង​ Cardi B មាន​ ១៣,៧៨លាន Like

២០. បទ «Ddu-Du Ddu-Du» របស់​ BLACKPINK មាន​ ១៣,៩១លាន Like

១៩. បទ «Bad Guy» របស់​ Billie Eilish មាន​ ១៣,៩២លាន​ Like

១៨. វីដេអូមាន​ចំណងជើង​ថា «Make This Video The Most Liked Video On Youtube » របស់​ MrBeast មាន​​ ១៣,៩៥លាន Like

១៧. បទ «How You Like That» របស់​ BLACKPINK មាន​ ១៤,១២លាន​ Like

១៦. បទ «Baby» របស់​ Justin Bieberនិង​ Ludacris មាន​ ១៤,១៦លា ន Like

១៥. បទ «Mi Gente» របស់​ J Balvin និង​ Willy William មាន​ ១៤,១៩លាន Like

១៤. បទ «Kill This Love» របស់​ BLACKPINK មាន​ ១៤,៥៤លាន Like

១៣. បទ «Uptown Funk» របស់​ Mark Ronson និង​ Bruno Mars មាន ១៤,៥៩លាន​ Like

១២. បទ «DNA» របស់​ BTS មាន​ ១៥,១៧លាន Like

១១. បទ «Hello» របស់​ Adele មាន​ ១៥,៦៥លាន Like

១០. បទ «Señorita» របស់​ Shawn Mendes និង​ Camila Cabello មាន​ ១៥,៩៨លាន​ Like

៩. បទ «Boy With Luv» របស់​ BTS និង​ Halsey មាន ១៦,៦៣លាន Like

៨. បទ «Girls Like You» របស់​ Maroon 5 និង​ Cardi B មាន ១៦,៩៣លាន Like

៧. បទ «Alone» របស់​ Mashmello មាន​ ១៧លាន Like

៦. បទ «Gangnam Style» របស់​ PSY មាន​ ១៨,៧៦លាន​ Like

៥. វីដេអូ «Baby Shark Dance» មាន​ ១៩,០៦លាន Like

៤. បទ «Faded» របស់​ Alan Walker មាន​ ២០,៣២លានLike

៣. បទ «Shape Of You» របស់​ Ed Sheeran មាន​ ២៣,៨០លាន Like

២. បទ «See You Again» របស់​ Wiz Khalifa និង​ Charlie Puth មាន​ ២៩,៤០លាន​ Like

១. បទ «Despacito» របស់​ Luis Fonsi និង​ Daddy Yankee មាន​ ៣៨,៨៨លាន Like

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី