Petchmorakot ​មើល​ឃើញ​ចំណុច​ខ្សោយ​មួយ​របស់ ​Yodsanklai ​នៅ​យប់​នេះ​

  • 2020-07-31 05:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត ONE Championship ​បាន​ត្រលប់​មក​វិញ​ហើយ​នៅ​រាត្រី​នេះ ដោយ​មាន​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ស្រុក​ថៃ​កម្រិត A ​ជា​ច្រើន​នាក់​តែ​ម្ដង។

​អ្វី​ដែល​កាន់​តែ​កក្រើក​ទៀត​នោះ ​នៅ​រាត្រី​នេះ ​ម្ចាស់​ខ្សែ​ក្រវាត់​ Featherweight Muay Thai World Champion ​កីឡាករ​ Petchmorakot ​នឹង​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន ​ទល់​ជាមួយ​វីរបុរស​ថៃ ​Yodsanklai ។ ​គូ​នេះ​ដែរ ​អ្នក​វិភាគ​ជា​ច្រើន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខុស​គ្នា ដោយសារ​តែ Yodsanklai ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ធ្វើ​មិន​បាន​ល្អ​ទេ ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង Petchmorakot ​កំពុង​ឡើង​សមត្ថភាព​ជា​ខ្លាំង។

​Petchmorakot ​វ័យ​២៦​ឆ្នាំ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មុន​ប្រកួត​ថា ​រូបគេ​អាច​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន ​បើ​ទោះ​ជា​ប៉ះ​ជាមួយ Yodsanklai ក៏​ដោយ។ ទំនុក​ចិត្ត​នេះ កើត​ឡើង​ដោយសារ​តែ ​ Petchmorakot ​ចាប់​បាន​ចំណុច​ខ្សោយ​មួយ​របស់ Yodsanklai ​គឺ​វ័យ​ចាស់​ទៅ​ហើយ ​និង​កម្លាំង​មិន​ពេញ​លេញ​ដូច​មុន​នោះ​ទេ។ ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នេះ ​អាច​នឹង​ហត់​ហើយ​នៅ​ទឹក​៤​ឬ​៥ ​ដូច្នេះ Petchmorakot ​អាច​ប្រើ​កម្លាំង​នៅ​ក្មេង​របស់​គេ ​ផ្ដួល​កីឡាករ​រៀម​ច្បង​នេះ​បាន។

ខាង​ក្រោម​នេះ​ជា​តារាង​កាល​វិភាគ​ប្រកួត​នៅ​ម៉ោង​៧:៣០​នាទី​យប់​នេះ​៖

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម