ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ រឹតតែរឹងមាំក្នុងការជួយកសាង អនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា

  • 2020-07-31 09:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ សុខភាព និង​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ រឹត​តែ​មាន​​សារៈ​សំខាន់​កាន់​តែ​ខ្លាំង​ឡើង​ ។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ ទីប្រឹក្សា​ធានា​រ៉ាប់រង​របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ប្រែ​ក្លាយ​ការ​ភ័យ​ខ្លាច ទៅ​ជា​ទឹក​ចិត្ត​ដ៏​រឹងមាំ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ផែន​ការ​អនាគត​ហិរញ្ញ​វត្ថុ​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន។

អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ខ្លាំង​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ កញ្ចប់​នៃ​ក្តី​ស្រលាញ់​ ដែល​រួម​មាន​ម៉ាស់ និង​ជេល​លាង​ដៃ ត្រូវបាន​រៀបចំ​ដោយ​ទី​ប្រឹក្សា​នៅ​តាម​បណ្តា​សាខា​នានា ដើម្បី​ផ្តល់​ជូន​ដល់​អតិថិជន​​​របស់​ពួក​គាត់។ ការ​បណ្តុះ​បណ្តាល​នានា នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៅ​បាន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល ដើម្បី​ធានា​ឲ្យ​បាន​ថា​ទីប្រឹក្សា​នៅ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ពី​ផែនការ​អនាគត​ហិរញ្ញវត្ថុ​ដល់​អតិថិជន​។ សិក្ខា​សាលា​ស្តី​អំពី «អំណោយ​នៃ​ក្តី​ស្រលាញ់​សម្រាប់​ក្រុម​គ្រួសារ»​ និង​ការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ទាំងអស់​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ផង​ដែរ។

ភាពរឹងមាំ និងការប្តេជ្ញាចិត្តទាំងនេះហើយ បានធ្វើឲ្យ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតែជា​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខ នៅប្រទេសកម្ពុជា។ គិតមកត្រឹមត្រីមាស​ទីពីរនៃឆ្នាំ ២០២០ នេះ ទីប្រឹក្សារបស់យើងចំនួន ៣ នាក់ បានសម្រេចគ្រប់លក្ខខណ្ឌសមាជិកភាពរបស់សមាគមលំដាប់ពិភពលោក Million Dollar Round Table (MDRT) ប្រចាំឆ្នាំ ២០២១។

អ្នកស្រី គី រស្មី ទីប្រឹក្សាប្រចាំទីក្រុងភ្នំពេញ បាននិយាយថា៖ «ក្នុងពេលវេលាដ៏លំបាកនេះ វាអាចជា​ឧបសគ្គសម្រាប់ពួកយើង ប៉ុន្តែវាក៏ជា​ឱកាសមួយ ដើម្បីបង្ហាញឲ្យឃើញ​អំពីការស្រលាញ់ និងការតាំងចិត្ត​ក្នុងការការពារ​គ្រួសារកម្ពុជាផងដែរ»។

អ្នកស្រី គូ គីមហ៊ុច ទីប្រឹក្សា​ប្រចាំ​ខេត្ត​សៀមរាប បាន​បង្ហើប​ពី​បទពិសោធន៍​របស់​ខ្លួន​ថា៖ «​អ្វី​ដែល​យើង​បាន​ធ្វើ​មិន​មែន​ជា​សំណាង​នោះ​ឡើយ​ តែ​វា​ជា​ការ​គិតគូ និង​រៀប​ចំ​ជា​យុទ្ធសាស្ត្រ​ដែល​ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​ពួក​យើង​ ដើម្បីបន្ត​បេសកកម្ម​នៅ​ក្នុង​បរិបទ​មួយ​ដែល​មិន​បាន​ព្រៀង​ទុក​ដូច​ជា​ជំងឺ​កូវីដ​១៩ នេះ​ជា​ដើម»។

លោក ភឹម សារ៉ាត់ ទី​ប្រឹក្សា​ប្រចាំ​ខេត្ត​ព្រៃវែង បាន​បញ្ជាក់​បន្ថែម​ថា៖ «អ្វី​ដែល​ពួក​យើង​អាច​សម្រេច​បាន​ថ្ងៃ​នេះ ក៏​ដោយ​សារ​តែ​ទំនុក​ចិត្ត ដែល​ពួក​យើង​ខិត​ខំ​កសាង​ជូន​ប្រជាជន​កម្ពុជា និង​ទទួល​បាន​មក​វិញ​នូវ​ការ​ជឿ​ជាក់​រយៈពេល​វែង ក្នុង​ការ​ជួយ​ពួក​គាត់​រៀប​ចំ​ផែនការ​អនាគត​ហិរញ្ញវត្ថុ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាជិកភាព Million Dollar Round Table (MDRT) ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ស្រប​តាម​បទដ្ឌាន​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អាជីវកម្ម​នានា​ក្នុង​វិស័យហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​អស់​រយៈ​កាល​ជាង ៩០ ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ឆ្នាំ ២០២០ នេះ៕

ណារីតា

អត្ថបទពេញនិយម
អត្ថបទថ្មី