អ្នក​ចាំ​ទី​ Arsenal ដាច់​ចិត្ត​ចាកចេញ​ពី​ផ្ទះ​តាំង​ពី​អាយុ​ ១៧ឆ្នាំ​ដើម្បី​ជួយ​ដល់​គ្រួសារ​

  • 2020-07-31 13:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ Emi Martinez បាន​ចាក​ចេញ​ពី​ផ្ទះ​មក​លេង​ឲ្យ​ Arsenal ​តាំង​ពី​អាយុ​ ១៧ឆ្នាំ​ ដើម្បី​ជួយ​គ្រួសារ​នៅ​ឯប្រទេស​អាហ្សង់ទីន​។

Martinez បាន​និយាយ​ថា​៖" ពេល​ហ្នឹង​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់​។ តែ​បន្ទាប់​មក​ Arsenal ក៏​បាន​ទាក់​ទង​ចង់​នាំ​ខ្ញុំ​ទៅ​។ តែ​ពេល​នោះ​ ម្ដាយ​ខ្ញុំ​និង​ប្អូន​ខ្ញុំ​យំ​ស្រែក​ មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​។ "

អ្នក​ចាំ​ទី​រូប​នេះ​បន្ត​ថា​៖" ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នោះ​ដែរ​ខ្ញុំ​ក៏​បាន​ឃើញ​ឪពុក​ខ្ញុំ​យំ​ដែរ​ ដោយ​សារ​តែ​អត់​លុយ​បង់​បំណុល​គេ​។ អញ្ចឹង​ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​ព្រម​ទៅ​លេង​នៅ​ Arsenal តែ​ម្ដង​ទៅ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Martinez បាន​មក​លេង​ឲ្យ​ Arsenal តាំង​ពី​ឆ្នាំ​២០១០​មក​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី