ជួយក្រុមបានច្រើន Arsenal គ្រោងបន្ថែមកុងត្រាថ្មីឲ្យ Aubameyang
- 2020-08-03 02:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយក្រុមបានច្រើន Arsenal គ្រោងបន្ថែមកុងត្រាថ្មីឲ្យ Aubameyang
ចន្លោះមិនឃើញ
Arsenal ត្រូវបានរាយការណ៍គ្រោងស្នើកុងត្រាថ្មីឲ្យទៅខ្សែប្រយុទ្ធ Pierre-Emerick Aubameyan ដើម្បីឲ្យបន្តនៅកីឡដ្ឋាន Emirates។
អ្នកចាត់ការ Mikel Arteta ធ្លាប់បានប្រាប់ Aubameyan ថាគេអាចចូលរួមក្នុងបញ្ជីខ្សែប្រយុទ្ធល្អបំផុតរបស់ Arsenal ប្រសិនបើធ្វើការតាំងចិត្តនិងដឹកនាំតាមទិសដៅថ្មីរបស់ Arsenal។ ពេលនេះរដូវកាលបានបញ្ចប់ ហើយ Arsenal មានគំនិតច្បាស់អំពីគម្រោងហិរញ្ញវត្ថុ ពួកគេនឹងអង្គុយចុះពិភាក្សាជាមួយ Aubameyan។
សម្រាប់កីឡាករសញ្ជាតិហ្គាបុងត្រូវបានរាយការណ៍ថា ចង់បានកុងត្រារយៈពេល៣ឆ្នាំ ដែលធ្វើឲ្យគេនៅកាំភ្លើងធំដល់អាយុ៣៤ឆ្នាំ និងទទួលបានថ្លៃនឿយហត់២៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។
ប្រសិនគ្រប់យ៉ាងកើងឡើងមែន Aubameyan នឹងឡើងជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេម្នាក់ក្នុងប្រវត្តិសាស្ត្រ Arsenal នៅពីក្រម Mesut Ozil ដែលទទួលបាន៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ តែយ៉ាងណាកាំភ្លើងធំក៏មានក្ដីបារម្ភដែរ ខ្លាចពេលធ្វើកុងត្រាថ្មីហើយ Aubameyan មានបញ្ហាដូច Ozil៕