Ford F-150 ឆ្នាំ២០២១ នឹងដកបច្ចេកវិទ្យាសុវត្ថិភាពមួយនេះចេញ

  • 2020-08-03 02:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានប្រកាសថា រថយន្តភីកអាប់ F-150 ស៊េរីឆ្នាំ២០២១ នឹងដកមុខងារពោងសុវត្ថិភាពលើខ្សែក្រវ៉ាត់ចេញ។ ត្រូវហើយ មុខងារនេះ Ford នឹងដកចេញលែងមានទៀតហើយលើ F-150 ថ្មី ដើម្បីបំពាក់បច្ចេកវិទ្យាថ្មីៗផ្សេងទៀតវិញ។

គួរឲ្យដឹងថា Ford F-150 ស៊េរីឆ្នាំ២០២០ បច្ចុប្បន្ន ផ្តល់មុខងារពោងសុវត្ថិភាពលើខ្សែក្រវ៉ាត់នេះជា Option តម្លៃ ២០០ដុល្លារ ប៉ុន្តែ F-150 ឆ្នាំ២០២១ នឹងលែងមានតែម្តង។ Ford ក៏បានបង្ហាញដែរថា Option នេះនឹងត្រូវដកចេញពីរថយន្តទាំងអស់របស់ខ្លួនតែម្តង។

ជំនួសឲ្យពោងសុវត្ថិភាពលើខ្សែក្រវ៉ាត់ Ford នឹងបំពាក់មុខងារ "ខ្សែក្រវ៉ាត់រឹតបន្តឹងស្វ័យប្រវត្តិមុនពេលមានគ្រោះថ្នាក់" វិញ។ បើតាម IIHS បានឲ្យដឹងថា ពោងការពារលើខ្សែក្រវ៉ាត់ អាចជួយកាត់បន្ថយការរងរបួសពីខ្សែក្រវ៉ាត់បាន។

យ៉ាងណាមិញ Ford F-150 ថ្មី នឹងផ្តល់មុខងារសុវត្ថិភាពច្រើនជាងមុន មិនធ្លាប់មានពីមុនមក ដូចជា Co-Pilot 360 ដែលក្នុងនោះរួមមានមុខងារជាច្រើន រួមទាំង Automatic Forward Collision aAvoidance with Pedestrian Detection, Active Lane-Keep Assist, Hitch Assist, ភ្លើងហ្វា-កូតអូតូ ក៏ដូចជា កាមេរ៉ាមើលក្រោយ ផងដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង