នេះហើយជារូបមន្តរក្សា​សម្រស់ដ៏ស័ក្តសិទ្ធិបំផុតរបស់ Jun Ji Hyun

  • 2020-08-03 02:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​ជា​តារា​គ្រប​មុខ​ឲ្យ​ទស្សនាវដ្ដី​ W Korea តារា​សម្ដែង​ Jun Ji Hyun បាន​បើក​ទម្លាយ​ពី​វិធី​សាស្ត្រ​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​នាង​រក្សា​បាន​នូវ​ភាព​ស្រស់ស្អាត​ រឹង​មាំមិន​ធ្លាក់​សម្រស់​ទៅ​តាម​វ័យបាន។

Jun Ji Hyun គឺ​ជា​តារា​ស្រី​ដែល​ស្ថិត​នៅ​លំដាប់កំពូល​ស្ទើរ​គ្រប់​ជំនាន់​ តាំង​ពី​នាង​ឈាន​ជើង​ចូល​សិល្បៈ​មក។ អាយុ​របស់​នាង​ក៏​កាន់​តែ​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ មិន​សរសើរ​មិន​បាន​នោះ​គឺ​ក្រៅពី​ទេពកោសល្យ​សម្ដែង​បាន​គ្រប់​ទម្រង់​ នាង​ក៏​មាន​រូបរាង​ស្រស់ស្អាត​ ពិសេស​ខុសគេ​ដែរ។

ទាក់ទងនឹង​រូបមន្ត​ក្នុង​ការ​ថែ​សម្រស់​ឲ្យ​នៅ​តែ​ស្អាត​បែប​នេះ​ Jun Ji Hyun បាន​និយាយ​ថា​ ​នាង​តែង​ងើប​ពី​ព្រលឹម​ខ្ទង់ម៉ោង​ ៦-៧​ព្រឹក​ ដើម្បី​ហាត់​ប្រាណ និង​អាច​ធ្វើ​ឲ្យ​​ដក​ដង្ហើម​​ចេញ​ចូល​បាន​ស្រួល។

Ji Hyun ថា៖ «រៀង​រាល់​សប្ដាហ៍​ ខ្ញុំ​ហាត់​ប្រាណ​របៀប​ Pilates ចំនួន ៣​ដង។ ១​ម៉ោង​មុន​ចាប់​ផ្ដើម​ ខ្ញុំ​តែង​កំដៅ​សាច់ដុំ ឲ្យ​បេះដូង​ដើរ​បាន​ស្រួល។ បើ​ទោះ​បី​ខ្ញុំ​ផ្អាក​ការងារ​ផ្សេងៗ ក៏​ខ្ញុំ​តែង​តែ​ព្យាយាម​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ដែរ។ ជាក់ស្ដែង​ ខ្ញុំ​តែង​តែ​ចាត់ចែងកាលវិភាគ​ការងារ​ ក្រោយ​ពី​ខ្ញុំ​ហាត់​ប្រាណរួច»។

វិធី​សាស្ត្រ​មួយ​នេះ​ហើយ​ ដែល​ Jihyun ប្រកាន់​ខ្ជាប់​ជានិច្ច ជា​ហេតុ​ធ្វើ​ឲ្យ​សម្រស់​នាង​នៅ​តែ​ក្មេង​ និង​រឹងមាំ ហើយ​ប្រសិន​អ្នក​ចង់​បាន​រាងកាយ​ស្រស់​ស្អាត​ និង​មាន​សុខភាព​ល្អ​ កុំ​ភ្លេច​អនុវត្ត​ផងណា៎៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម