ប៉ូលិស មិនហ៊ានរំពឹងខ្ពស់ឈ្នះគីរីវង់ ក្នុងពានសម្ដេចថ្នាក់ជាតិ
- 2020-08-03 04:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិស មិនហ៊ានរំពឹងខ្ពស់ឈ្នះគីរីវង់ ក្នុងពានសម្ដេចថ្នាក់ជាតិ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ប៉ូលិស នឹងត្រូវជួបក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Hun Sen Cup ជើងទី១ នៅទឹកដីគីរីវង់។
ទាក់ទងការប្រកួតខាងលើនេះលោក សារ៉េត ស៊ីដន គ្រូក្លឹបប៉ូលិសបានឲ្យដឹងថា ក្លឹបរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីលេងទល់គីរីវង់ក្នុងពានរង្វាន់សម្ដេចថ្នាក់ជាតិ។ សម្រាប់ក្ដីរំពឹងឈ្នះ មិនទាន់ហ៊ានអះអាងខ្ពស់ ប៉ុន្តែក្នុងពានរង្វាន់នេះកីឡាករមានឆន្ទៈខ្ពស់ចង់ឈ្នះការប្រកួត។
លោកបន្ថែមថា ក្លឹបប៉ូលិសមានធនធានកីឡាករខ្មែរល្អៗ ដែលអាចលេងយល់ចិត្តគ្នា ពីព្រោះពួកគេបានបានលេងជាមួយគ្នារយៈពេលយូររហូតជិត១០ ឆ្នាំ។ ដូច្នេះក្លឹបរបស់លោក នឹងពង្រឹងបន្ថែមទៀតរាល់ចំណុចខ្វះខាត ដើម្បីស្វែងរកលទ្ធផលល្អសម្រាប់ពានសម្ដេច។
ក្លឹបបាល់ទាត់ប៉ូលិសបានបរាជ័យក្រោមថ្វីជើងគីរីវង់ ៤-១ ក្នុងការប្រកួតលីគកំពូលកម្ពុជាកាលជើងទី១ ហើយពេលនេះពួកគេ នឹងត្រូវប៉ះគ្នាក្នុងពានសម្ដេចម្ដងទៀត។ ប្រកួតចុងក្រោយរបស់ប៉ូលិសធ្វើមិនបានល្អសោះ ដែលធ្វើបានត្រឹម ១-១ ជាមួយយុវជនបាទី បើទោះមានឱកាសស្វែងរកគ្រាប់បាល់ជាច្រើនលើកច្រើនសារក៏ដោយ៕