វៀតណាមត្រៀមប្រលងបាក់ឌុប ចែកជាពីរដំណាក់កាល ចំពេលមានការផ្ទុះឡើងនៃ Covid-19

  • 2020-08-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំនិយាយថា សិស្សដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ និងអ្នកដែលមកពីតំបន់ហាមឃាត់មិនឲ្យចេញចូល អាចប្រឡងមធ្យមសិក្សាទុតិយភូមិ នៅដំណាក់កាលក្រោយៗទៀត។

និស្សិតនៅ HCMC មើលមេរៀនរបស់ពួកគេ មុនពេលប្រលងមធ្យមសិក្សាទុតិយភូមិ កាល ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ រូបថតដោយ VnExpress / Thanh Nguyen

យោងតាមសេចក្តីសំរេចថ្មីរបស់ក្រសួងអប់រំ សិស្សានុសិស្សនៅតាមបណ្តាស្រុកនានា ដែលមិនត្រូវបានរារាំងដោយសណ្តាប់ធ្នាប់សង្គមនឹងត្រូវប្រលងនៅថ្ងៃទី ៩-១០ ខែសីហាខាងមុខនេះ តាមការគ្រោងទុក ខណៈអ្នកដែលត្រូវបានរស់នៅតំបន់ហាមឃាត់មិនឲ្យមានការចេញចូល នឹត្រូវប្រលងនៅពេលក្រោយទៀត។

តំបន់ភាគច្រើនបានត្រៀមខ្លួនសម្រាប់ការប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិហើយក្រសួងអប់រំ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកសុខភាព ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់។

សិស្សានុសិស្សប្រមាណជា ៩សែននាក់ នៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងប្រលងរយៈពេល ២ ថ្ងៃនៅថ្ងៃអាទិត្យ ទី៩ សីហា ខាងមុខនេះ ។ ការប្រឡងនេះ ត្រូវបានគេមើលឃើញថា ជាព្រឹត្តិការណ៍មួយនៅក្នុងប្រទេស ដែលទទួលបានជោគជ័យ ឬបរាជ័យដែលមានផលប៉ះពាល់យ៉ាងខ្លាំង។

រលកថ្មី នៃការឆ្លងចូលដល់សហគមន៍ នៃជំងឺកូវីដ១៩ កំពុងធ្វើឲ្យមានការព្រួយបារម្ភដល់សិស្សថ្នាក់ទី ១២ ជាច្រើន ក្នុងការរាតត្បាតរាតត្បាតក្នុងតំបន់ដូចជា នៅខេត្តដាណាង និងខខេត្តក្វាងណាម។

ទាក់ទងនឹងជំងឺកូវីដ១៩ គឺ ប្រទេសវៀតណាម មានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤២នាក់ និងព្យាបាលជាសះស្បើយសរុបចំនួន ៣៧៣នាក់ និង មានអ្នកស្លាប់សរុបចំនួន ៦នាក់ គិតត្រឹមយប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០៕

ប្រភព៖ Vietnam Express