មើលរាងឡានវៀតណាមម៉ាស៊ីន ៨ស៊ីឡាំង តម្លៃខ្ទង់ ២០ម៉ឺនដុល្លារ

  • 2020-08-04 08:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Vinfast បាន​បង្ហាញ​រូបភាព​ខ្លះៗ​នៃ​រថយន្ត​ឈ្មោះ​ថា President របស់​ខ្លួន ដែល​រំពឹង​ថា​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នា​ខែ​កញ្ញា និង​មាន​តម្លៃ​ចន្លោះ​ពី​ខ្ទង់ ២៦​ម៉ឺន ទៅ ៣០​ម៉ឺន​ដុល្លារ នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម។

រថយន្ត​នេះ​មាន​តួ​ខ្លួន​វែង​ជាង​​រថយន្ត​ Vinfast Lux SA2.0 ​ហើយ​វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៦,២លីត្រ ៨ស៊ីឡាំង ប្រភេទ Turbocharged ដែល​មាន​ប្រើ​លើ​រថយន្ត​ Chevrolet Camraro និង​រថយន្ត Covertte។

ជា​មួយ​រថយន្ត​ President នេះ ក្រុមហ៊ុន​វៀតណាម​មាន​មហិច្ឆតា​ចង់​ប្រកួតប្រជែង​ជា​មួយ​រថយន្ត​ SUV ប្រណីត​ខ្នាត​ធំ​ដទៃ​ទៀត​ដូច​ជា Lexus LX 570 ឬ BMW X7 ជា​ដើម។ ​យ៉ាង​ណា​ក្ដី​រថយន្ត​នេះ​នឹង​មាន​ផលិត​លក់​ត្រឹម​តែ ៥០០​គ្រឿង​ប៉ុណ្ណោះ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម