Lewandowsiថា​ Klopp ជា​មនុស្ស​មុខ​ពីរ

  • 2020-08-04 11:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Bayern Munich កីឡាករ​ Robert Lewandowski បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ អ្នក​ចាត់​ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp ជា​មនុស្ស​មុខ​ពីរ​។

Lewandowski បាន​និយាយ​ថា​៖" Klopp ជា​អ្នក​ចាត់​ការ​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​ បន្ទាប់​គឺ​ Pep Guaridola ។ ចំពោះ​ Klopp គាត់​ជា​មនុស្ស​មុខ​ពីរ​។ ដូច​អ្នក​បាន​ឃើញ​អញ្ចឹង​ គាត់​អាច​ដើរ​តួជា​ឪពុក​ផង​ និង​ជា​អ្នក​ចាត់ការ​ ឬ​ក៏​គ្រូ​បង្គោល​ផង​។ គាត់​អាច​ប្រាប់​អ្វីៗ​បាន​ទាំង​អស់​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" គាត់​ជា​អ្នក​ដែល​ពូកែ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ណាស់​ គាត់​អាច​ដឹង​ថា​យើង​ធ្វើ​អី​បាន​។ សមត្ថភាព​ជា​អ្នក​ដឹក​នាំ​របស់​គាត់​អស្ចារ្យ​ណាស់​ តែ​គាត់​ក៏​ពូកែ​ធ្វើ​ជា​សុភាព​បុរស​​ដែរ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Klopp ធ្លាប់​បាន​ដឹក​នាំ​ Lewandowski ផង​ដែរ​កាល​ពី​លោក​នៅ​ធ្វើ​ជា​គ្រូ​បង្គោល​របស់​ Dortmund កាល​ពី​ឆ្នាំ​ ២០០៨ដល់​ ឆ្នាំ​ ២០១៤៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី