សម្ដេចតេជោ បញ្ជាក់ជាថ្មីពីអាយុពិតប្រាកដ ដែលត្រូវគម្រប់ខួបកំណើត ស្អែកនេះ

  • 2020-08-04 12:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ថ្ងៃទី៥ ខែសីហា ២០២០ស្អែកនេះ ជាខួបកំណើតគម្រប់ ៦៨ឈានចូល ៦៩ឆ្នាំរបស់ខ្ញុំ (៥សីហា១៩៥២-៥សីហា ២០២០)។ នេះជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើផេករបស់ខ្លួននៅថ្ងៃនេះ។

សម្ដេចសរសេរបន្តថា សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ គឺ៖

  • ១. ថ្ងៃ៤ មេសា ១៩៥១ ដែលខ្ញុំបានបកស្រាយម្តងរួចហើយ គឺថ្ងៃ ៤មេសា យកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ៨ មករា ១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះ ខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។

  • ២. ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ គឺថ្ងៃ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

ទោះបីជាយ៉ាងណាក្ដី សម្ដេចតេជោបានបញ្ជាក់ថា «ទោះជូនពរ៦៩ ឆ្នាំឬ៧០ឆ្នាំ គឺទទួលបានទាំងអស់ និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។ ការបញ្ជាក់របស់ខ្ញុំខាងលើ សំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។ សូមជូនពរ បងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន»៕

ប្រភព៖ ផេកសម្ដេចតេជោ ហ៊ុន សែន