អបអរ Fulham បានឡើងមកកាន់ Premier League វិញហើយ!
- 2020-08-05 02:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ Fulham បានឡើងមកកាន់ Premier League វិញហើយ!
ចន្លោះមិនឃើញ
ក្លឹប Fulham បានយកឈ្នះក្លឹប Brentford កាលពីយប់មិញ ២-១ ក្នុងវគ្គជម្រុះផ្ដាច់ព្រ័ត្រ Championship ធានាបានកន្លែងត្រឡប់មកកាន់ Premier League វិញ។
សម្រាប់ការប្រកួតពេញ៩០នាទីក្រុមទាំងពីរមិនអាចធ្វើអ្វីគ្មានបានឡើយ បន្សល់ទុកលទ្ធផល ០-០។ ដោយសារមិនទាន់រកឃើញអ្នកឈ្នះតម្រូវឲ្យបន្ថែម១៥នាទីពីរដង។ នាទី១០៥ កីឡាករ Joe Bryan រកបានគ្រាប់នាំមុខឲ្យ Fulham ហើយនៅ១២នាទីបន្ទាប់គេក៏បានបន្ថែមមួយគ្រាប់ទៀតជូនក្រុម។
ឈានដល់នាទី១២០ទៅហើយ កីឡាករ Henrik Dalsgaard របស់ Brentford រកបានមួយគ្រាប់សងវិញ ប៉ុន្តែអ្វីៗហួសពេលទៅហើយ។ លទ្ធផល ២-១ គ្រប់គ្រាន់ឲ្យ Fulham អាចវិលមកកាន់លីគកំពូលអង់គ្លេសវិញ ជាមួយ Leeds United និង West Brom៕