ហេតុការណ៍ផ្ទុះនៅលីបង់សម្លាប់មនុស្សជាច្រើន និងមានរំញ័រដូចគ្រោះរញ្ជួយដី
- 2020-08-05 02:34:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុការណ៍ផ្ទុះនៅលីបង់សម្លាប់មនុស្សជាច្រើន និងមានរំញ័រដូចគ្រោះរញ្ជួយដី
ចន្លោះមិនឃើញ
ហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារជាតិគីមីដ៏ធំមួយនៅរដ្ឋធានី Beirut នៃប្រទេសលីបង់ មកទល់នឹងពេលនេះបានសម្លាប់មនុស្ស៧០នាក់ និងលើសពី៣០០០នាក់ផ្សេងទៀតកំពុងមានរបួសធ្ងន់ និងស្រាល។
តាមការសន្និដ្ឋានការផ្ទុះនេះអាចមកពីសារធាតុគីមី Ammonium Nitrate (អាម៉ូញ៉ូមនីត្រាត) នៅក្នុងឃ្លាំងនាកំពង់ផែក្នុងទីក្រុង ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំរបស់អាមេរិកសង្ស័យថាវាអាចជាការបំផ្ទុះគ្រាប់បែករបស់ក្រុមភេរវកម្មច្រើនជាង។
មកទល់នឹងពេលនេះក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះជីវិតមនុស្សដែលនៅរស់រាន ដោយគេបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងលើសពីតួលេខបច្ចុប្បន្ន។ ការផ្ទុះដ៏អាក្រក់នេះបានបង្កជាកម្លាំងរញ្ជួយកម្រិត ៣,៥ វ៉ិចទ័រ ដែលមានរំញ័រក្នុងចម្ងាយជិត៣០០គីឡូម៉ែត្រទៅដល់ប្រទេសក្បែរខាងក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ៕