អភិបាលខេត្តសៀមរាប រៀបចំកម្មវិធី «សម្រាកសៀមរាប» ដើម្បីទទួលភ្ញៀវទេសចរណ៏ក្នុងថ្ងៃឈប់សម្រាកធំខាងមុខ

  • 2020-08-05 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្តម ទៀ សីហា ជាអភិបាលខេត្តសៀមរាប បានបង្ហោះ និង រៀបរាប់ពីការរៀបចំកម្មវិធី ដើម្បីទទួលភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ដែលដាក់ថា សម្រាកសៀមរាប។

ក្នុងនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់៖

1.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា

2.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

3.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា

ឯកឧត្តមបានបន្ថែមទៀតថា​ ក្នុងកម្មវិធីមាន៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក

៥.ផាប់ស្ទ្រីត

៦.កម្មវិធីជិះកង់

៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន

៩.ផ្ទាំងទស្សនីយភាពសិល្បៈ ។

ប្រភព៖ ឯកឧត្តម ទៀ សីហា

រូបភាព៖ MAk PHOTOGRAPHY

អត្ថបទ៖ Tep Sovannmoly