Casemiro៖ Real អាចចំណេញបន្តិចដែរ ដោយសារ Man City លេងអត់មានអ្នកគាំទ្ររបស់គេ
- 2020-08-05 11:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Casemiro៖ Real អាចចំណេញបន្តិចដែរ ដោយសារ Man City លេងអត់មានអ្នកគាំទ្ររបស់គេ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រេស៊ីល Casemiro បាននិយាយកាលពីពេលថ្មីៗនេះថា ការលេងដោយគ្មានអ្នកគាំទ្រក្លឹប Manchester City អាចផ្ដល់ប្រយោជន៍ដល់ក្លឹប Real Madrid បន្តិចដែរ។
កីឡាកររូបនេះបានលើកឡើងថា៖ " លេងដោយគ្មានអ្នកគាំទ្រ វាជាការប្រកួតមួយមានលក្ខណៈផ្សេង។ ប្រកួតរវាង Real Madrid និង Manchester City ជាប្រកួតមួយដ៏តឹងតែង តែ Real យើង ប្រាកដជារកឱកាសក្នុងការឈ្នះឲ្យបាន " ។
Casemiro បានបន្តថា៖ " ពេល Man City លេងដោយគ្មានអ្នកគាំទ្រ វាអាចជួយយើងបានបន្តិចដែរ។ យ៉ាងណាក៏ដោយ កីឡាករគេនៅដដែល គ្រូគេនៅដដែល អញ្ចឹងប្រកួតនេះរាងយ៉ាងបន្តិចហើយ " ។
Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ Real Madrid នៅយប់ថ្ងៃទី៧ ខែសីហា នេះ៕