ក្រុមហ៊ុន TADA ទទួលបានប្រាក់វិនិយោគទុនបន្ថែម ៥លានដុល្លារ ដើម្បីចែកចាយតុកតុកអគ្គិសនី

  • 2020-08-06 02:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាជីវកម្មចល័ត​ MVL ​ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់​អាស៊ីអាគ្នេយ៍​បានទទួលប្រាក់វិនិយោគទុនបន្ថែម ៥លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះដែលវិនិយោគដោយក្រុមហ៊ុន Central។ មកទល់ពេលនេះ ក្រុមហ៊ុន​ MVL បានទទួលប្រាក់វិនិយោគទុនសរុបចំនួន ១៣,៤ លានដុល្លារហើយក្នុងរយៈពេល ២ ឆ្នាំនៃដំណើរការសេវាកម្មរបស់ខ្លួន។

MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ ៦០ម៉ឺននាក់នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម​ និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្មមិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។​ MVL មានគម្រោងផលិតតុកតុកអគ្គិសនី ដើម្បីចែកចាយទៅក្នុងទីផ្សារ​អាស៊ីអាគ្នេយ៍​ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។

ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងក្នុងការពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀតក្នុងការផ្គត់ផ្គង់យានយន្តអគ្គិសនីនៅក្នុងទីផ្សារ​អាស៊ីអាគ្នេយ៍​។ MVL មានគោលបំណងចែកចាយនិងលក់រហូតដល់ ១ម៉ឺន​ តុកតុកអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឆ្នាំក្រោយនេះ។

លោក Kay Woo នាយក​ប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា ៖ “ការមិនកាត់កម្រៃជើងសារពីអ្នកបើកបរគឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍មិនកាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអគ្គិសនីនេះយ៉ាងលឿនទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់ ៦០ម៉ឺន​​នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មីមកកាន់ទីផ្សារ​អាស៊ីអាគ្នេយ៍​៕”​

អត្ថបទពេញនិយម
អត្ថបទថ្មី