Diego Costaថា​ លើក​នេះ​ Atletico នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​តែ​ឈ្នះ​ពាន​ Champions League

  • 2020-08-06 14:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid កីឡាករ​ Diego Costa បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​គេ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​បាន​ឈ្នះ​ពាន​ UEFA Champions League លើក​នេះ​។

Diego បាន​និយាយ​ថា​៖" យើង​ធ្លាប់​បាន​មក​ដល់​វគ្គ​បញ្ចប់​នៃ​ការ​ប្រកួត​ពាន​នេះ​ ប៉ុន្តែ​លើក​មុន​យើង​អត់​បាន​សម្រេច​ទេ​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖" អញ្ចឹង​ហើយ​លើក​នេះ​ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​យើង​តែ​ម្ដង​ ទោះ​ជា​យើង​ដឹង​ថា​ វា​ពិបាក​នឹង​ឈ្នះ​ក្ដី​ តែ​យើង​នឹង​មិន​ឲ្យ​អ្នក​គាំទ្រ​យើង​ អស់​សង្ឃឹម​ទេ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Aletico ត្រូវ​ត​ទល់​នឹង​ Leipzig ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ៨ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី