Pep ​និយាយ​ពី​ទម្រង់​លេង Benzema ​កំពុង​ឡើង​បច្ចុប្បន្ន​នេះ​

  • 2020-08-07 02:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Real Madrid ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Man City ​មាន​ប្រៀប​ជាង​ក្រុម Real Madrid ​បន្ដិច ដោយសារ​តែ​ពួកគេ​បាន​យក​ឈ្នះ​ជើង​ទី​១​ក្នុង​លទ្ធផល ២-១ ​ទៅ​ហើយ។ ​យ៉ាងណាមិញ ទោះ​មាន​ប្រៀប​យ៉ាង​នេះ​ក្ដី ​ក៏​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​មិន​អាច​មើល​ស្រាល​ក្រុម Real Madrid ​ដែល​ជា​ម្ចាស់​ពាន​រង្វាន់ La Liga ​រដូវ​កាល​នេះ​បាន​ដែរ។

​អ្វី​ដែល​ជា​ពិសេស​ទៀត​នោះ​គឺ​ខ្សែ​ប្រយុទ្ធ Karim Benzema ​តែ​ម្ដង។ ​លោក​ Pep ​បាន​និយាយ​ចំពោះ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​ថា​៖ “Benzema ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ ​តាំង​ពី​ខ្ញុំ​នៅ​ដឹក​នាំ​ក្រុម Barcelona ​មក ​គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​២០​នាក់​ដែល​អាច​យក​ទៅ​ប្រៀប​ជាមួយ Messi ​បាន​។ តែ​យ៉ាងណា​ក៏​ដោយ ​ខ្ញុំ​ចង់​ឈ្នះ​ដៃ​គូ​ទាំង​អស់ ​ទោះ​ជា​ពួកគេ​ជា​នរណា​ក៏​ដោយ​”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម