ឡាន McLaren បន្លំឯកសារថាជា Porsche ដើម្បីគេចថ្លៃពន្ធ ៣៤ម៉ឺនដុល្លារ

  • 2020-08-07 02:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ទិញ​រថយន្ត​​​ប្រណីត​ និង​មាន​សមត្ថភាព​កំពូល​ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន​មិន​មែន​ចំណាយ​តិច​លុយ​នោះ​ទេ។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ McLaren 620R ជា​ដើម ​តម្រូវ​ឲ្យ​បង់​ពន្ធ​រហូត​ដល់​ប្រមាណ ៣៤​ម៉ឺន​ដុល្លារ​ឯណោះ។

យ៉ាងណាក្ដី​ដើម្បី​​ចង់​ជៀស​មិន​បាច់​បង់​ពន្ធ​ដ៏​ច្រើន​មហិមា​នេះ អ្នក​នាំ​ចូល​រថយន្ត​ម្នាក់​នៅ​ហ្វីលីពីន​បាន​​​ក្លែង​បន្លំ​ឯកសារ​​​សម្រាប់​​រថយន្ត​ McLaren 620R ​ដែល​ខ្លួន​នាំ​ចូល ​ដោយ​​បាន​​​ចុះ​ក្នុង​ឯកសារ​ថា​ជា​រថយន្ត​ Porsche Cayman ជំនួស​វិញ។ ធ្វើ​ដូច​នេះ​ បាន​ធ្វើ​ឲ្យ​តម្លៃ​ពន្ធ​នាំ​ចូល​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ​ការ​ក្លែង​បន្លំ​​នេះ​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​គយ​នៃ​ប្រទេស​ហ្វីលីពីន ចាប់​បាន​នៅ​នឹង​កន្លែង​កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា កន្លង​ទៅ​នេះ។ គួរ​ដឹង​ថា​រថយន្ត​ Porsche 620R ដែល​នាំ​ចូល​គឺ​មាន​តម្លៃ​ប្រមាណ ៦៧២ ២៤៨​ដុល្លារ ដែល​ត្រូវ​បង់​ពន្ធ​នាំ​ចូល​ស្មើ​នឹង​​ពាក់​កណ្ដាល​នៃ​តម្លៃ​រថយន្ត​គឺ​ប្រមាណ ៣៤​ម៉ឺន​ដុល្លារ៕

ប្រភព៖ Car Throttle   ប្រែ​សម្រួល៖ សុខហេង