អើស! ត្រៀម UCL ផង ​សមាជិក AT Madrid ​២​នាក់ ផ្ទុក Covid-19 ​

  • 2020-08-10 02:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid ​បាន​ប្រកាស​ថា​បុគ្គលិក​ក្នុង​ក្លឹប​២​នាក់​មាន​ផ្ទុក​មេរោគ Covid-19 ​ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់។

​ការ​ធ្វើ​តេស្ដ​រក​មេរោគ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​មាន​បុគ្គលិក​ដល់​ទៅ​២​នាក់​ឯ​ណោះ​បាន​ឆ្លង​មេរោគ Covid-19 ​។ ​ដោយ​ក្នុង​២​នាក់​នោះ ​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់​ក្នុង​ក្រុម​ថែម​ទៀត​ផង។ ​ក្រោយ​ពី​រក​ឃើញ​បែប​នេះ​ហើយ ​គេ​កំពុង​បារម្ភ​ចំពោះ​ក្រុម​ទាំង​មូល​តែ​ម្ដង ​ព្រោះ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​ជា​រៀង​រាល់​ថ្ងៃ។

​មួយ​វិញ​ទៀត ​ក្រុម AT Madrid ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ។ ​លទ្ធផល​តេស្ដ​២​នាក់​វិជ្ជមាន​នេះ អាច​នឹង​ប៉ះពាល់​ដល់​ការ​ទៅ​លេង​នៅ​ព័រទុយហ្គាល់​សម្រាប់​ត្រៀម​ប្រកួត UCL ​។ ដោយ​គេ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ដ​ទៀត៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ