១ឈុត​ដ៏សិចស៊ីរបស់​កញ្ញា ម៉េប៊ី ទទួល​ការ​ចាប់អារម្មណ៍ខ្លាំង​ពីអ្នកគាំទ្រ

  • 2020-08-10 07:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​វ័យក្មេង កញ្ញា ម៉េប៊ី (Mai Bee) បានទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ច្រើនពីអ្នកគាំទ្រ​របស់​នាង ចំពោះរូបភាព​ស្លៀកឈុត​ដ៏សិចស៊ី ដែលបង្ហោះនៅលើ​បណ្ដាញស​ង្គម​ហ្វេសប៊ុក។

រូបភាព​ ៣សន្លឹក នោះ ត្រូវ​បាន​បង្ហោះ​ដោយ RaDee ដែលជា​អ្នកជំនាញ Make Up មួយរូប។ RaDee បានពោលសរសើរ​ពី​សម្រស់​តារាវ័យក្មេងរូបនេះ ខណៈ​អ្នកគាំទ្រ​ជាច្រើនទៀត ក៏បាន​ចែករំលែកបន្ត និងពោលសរសើរ​ដូចគ្នាដែរ។

ទាក់ទង​រូបភាព​សិចស៊ីនេះដែរ សាមីខ្លួន កញ្ញា Mai Bee បានឲ្យដឹងថា រូបភាពទាំងនោះ ថត​អំឡុង​ពេល​នាង​ចូលរួម​ក្នុង​កម្មវិធីខួបកំណើត​តារា​សម្ដែង ម៉ារី ដែលរៀបចំ​ឡើង​ជា​លក្ខណៈ Pool Party ពោលគឺជប់លៀង​នៅអាងទឹកតែម្ដង។ ដោយសារតែ​បែបនេះហើយ ទើប​នាង​សម្រេចចិត្ត​ជ្រើសយក​ឈុត​ដ៏សិចស៊ីនេះ។

ងាកទៅមើលការងារសិល្បៈវិញ បច្ចុប្បន្នតួអង្គ​ក្នុងរឿង "កំណត់ត្រាស្នេហ៍" រូបនេះ មិន​សូវ​រវល់​ប៉ុន្មានទេ ដោយ​ភាគច្រើន គឺនាង​សម្ដែង MV បទចម្រៀង និងថត​ឈុតកំប្លែងខ្លីៗ ខណៈ​​ភាពយន្ត​ថ្មី ត្រូវផ្អាកការថតបណ្ដោះអាសន្ន​ ដោយសារការរីករាលដាលនៃ​ជំងឺកូវីដ១៩៕