ឭថា Arsenal ចង់​ជះ​លុយ​១៨​លាន​ផោន​ឲ្យ​ Ozil បញ្ចប់​កុងត្រា ហើយ​ទៅ​ណា​ទៅ​ៗ

  • 2020-08-10 08:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Mesut Ozil ត្រូវ​បាន​រាយការណ៍​ថា​​ទទួល​បាន​សំណើ​១៨​លាន​ផោន​ពី​ក្លឹប​ Arsenal ដើម្បី​បញ្ចប់​កុងត្រា​របស់​គេ​នៅ​កីឡដ្ឋាន Emirates។

ខ្សែ​បម្រើ​ប្រយុទ្ធ​​ដែល​ទទួល​បាន​ថ្លៃ​នឿយហត់​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​រូប​នេះ​លែង​ជា​កីឡាករ​​ត្រូវ​ការ​ក្រោម​ក្រសែ​ភ្នែក​លោក Mikel Arteta ទៀត​ហើយ។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​កាំភ្លើង​ធំ។

កិច្ចសន្យា​នៅ​សល់​រយៈពេល​ខ្លី​បែប​នេះ Ozil ងាយ​ស្រួល​អាច​សម្រេច​ចិត្ត​អង្គុយ​លេង​នៅ Arsenal និង​ចាំ​តែ​ទទួល​ថ្លៃ​ពលកម្ម​ប៉ុណ្ណោះ។ ប៉ុន្តែ​ Arsenal ពេល​នេះ​មាន​គម្រោង​​បង់​លុយ​​ផ្ដាច់​កិច្ចសន្យា​ឲ្យ​ទៅ Ozil ដើម្បី​ចេញ​ពី​ក្លឹប​ទៅ​រក​កន្លែង​ថ្មី​ចុះ។

តាម​សេចក្ដី​រាយការណ៍ Arsenal បាន​ដាក់​សំណើ​ទៅ​កាន់ Ozil រួចរាល់ នៅ​ឡើយ​សាមី​ខ្លួន​ផ្ដល់​ចម្លើយ​ប៉ុណ្ណោះ។ ប្រសិន​បើ​មិនមាន​ការ​យល់​ព្រម​ក្លឹប​អាច​នឹង​​រុញ​គេ​ទៅ​​ក្លឹប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ