Solskjaer សរសើរ​ខ្សែ​ប្រយុទ្ធ​ Man Utd មួយ​រូប​ថា​ ឡើង​ជើង​ខ្លាំង​

  • 2020-08-10 11:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខ្សែ​ប្រយុទ្ធ​ Anthony Martial នៅ​រដូវ​កាល​នេះ​ លេង​បាន​ល្អ​ខ្លាំង​ណាស់​ ល្អ​ជាង​មុន​ឆ្ងាយ​មែន​ទែន​។

លោក​ Solskjaer បាន​និយាយ​ថា​៖" មើល​ក្នុង​ការ​ប្រកួត​ណា​ក៏​ដោយ​ នៅ​ក្នុង​រដូវ​កាល​នេះ​ Martial ធ្វើ​បាន​ល្អ​មែន​ទែន​។ ខ្ញុំ​ចូល​ចិត្ត​ម៉ូត​ស៊ុត​បាល់​របស់​គេ​ថ្មីៗ​នេះ​ណាស់​ វា​មើល​ទៅ​សាមញ្ញ​ហើយ​គេ​ធ្វើ​បាន​ល្អ​មែន​ទែន​។ "

អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា​៖" ឥឡូវ​គេ​ទៅ​ក្លឹប​កីឡា​រហូត​ គេ​ចង់​ឲ្យ​រាង​កាយ​គេ​កាន់​តែ​រឹង​មាំ​ហើយ​មើល​ទៅ​។ គេ​កាន់​តែ​ធ្វើ​បាន​ល្អ​ទៅ​ៗ​ហើយ​ ខ្ញុំ​នឹង​រង់​ចាំ​មើល​គេ​ រីក​ចម្រើន​ជាង​នេះ​ទៀត​ ខ្ញុំ​ប្រាកដ​ណាស់​ថា​ គេ​នឹង​អាច​ធ្វើ​បាន​។ "

តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល​ឆ្នាំ​២០១៩/២០ មក​ទល់​ពេល​នេះ​ Martial ចូល​រួម​លេង​បាន​ ៤៦​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ២៣​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម