មានដឹងថាកីឡាករណា រកគ្រាប់បាល់ប៉េណាល់ទេ បានច្រើនជាងគេអត់ នៅសតវត្សទី ២១នេះ ?
- 2020-08-10 11:55:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថាកីឡាករណា រកគ្រាប់បាល់ប៉េណាល់ទេ បានច្រើនជាងគេអត់ នៅសតវត្សទី ២១នេះ ?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះជាកីឡាករ រកបានគ្រាប់បាល់ពិន័យ ១១ម៉ែត្របានច្រើនជាងគេបំផុត ដែលរកបានទៅដល់ ១១៤គ្រាប់ឯណោះ នៅក្នុងសតវត្សទី ២១នេះ។
កីឡាករសញ្ជាតិព័រទុយហ្គាល់មួយនេះ បានចាប់អាជីពបាល់ទាត់នេះ តាំងពីឆ្នាំ២០០២មកម្ល៉េះ ដែលធ្លាប់បានចូលរួមការប្រកួតតូចធំ ជាង១០០០ប្រកួត។
លើសពីនេះទៅទៀត Ronaldo ក៏បានរកគ្រាប់បាល់លើសពី ៧០០គ្រាប់ឯណោះបើគិតទាំងនៅក្នុងក្លឹប និងជម្រើសជាតិ។
យ៉ាងណាមិញ មានកីឡាករជាច្រើនទៀត ដែលបានជាប់ឈ្មោះជាកីឡាកររកបានគ្រាប់បាល់ប៉េណាល់ទេ បន្ទាប់ពី Ronaldo ផងដែរដែលមានដូចជា ខ្សែប្រយុទ្ធ Francesco Totti រកបាន ៧៥គ្រាប់ និងខ្សែប្រយុទ្ធ Lionel Messi ក៏រក ៧៥គ្រាប់ផងដែរ៕