បឺត​ សង្ឃឹម៖​ កណ្ដាប់ដៃ​របស់​ លាប​ រដ្ឋា​ ធ្ងន់​មែន​ចូល​ដៃ​ម្ដងៗ​ចង់​សឺ​ដែរ​

  • 2020-08-11 05:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ត្រកូល​ បឺត​ គឺ​ បឺត​ សង្ឃឹម​ ថា​កីឡាករ​ លាប​ រដ្ឋា​ មាន​អាវុធធ្ងន់​ល្អ​មែន​ប៉ះ​គ្នា​នៅ​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​លើក​ទី១​ ជា​មួយ​គ្នា​នេះ​ពេល​ខ្លះ​ចង់​បាត់បង់​ស្មារតី​ម្ដងៗ​ដែរពេលចូលដៃ។​

លាប រដ្ឋា (ក្រហម) បឺត សង្ឃឹម (ខៀវ)

កីឡាករ​ បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ លាន​ រដ្ឋា​ នេះ​ខ្លួន​មាន​បញ្ហា​សុខភាព​គឺ​ផ្ដាសាយ​បន្តិចបន្តួច​ និង​មេឃ​ភ្លៀង​ពេក​មិន​សូវ​បាន​រត់​នោះ​ទេ​ ពោល​ត្រៀម​ខ្លួន​មិន​សូវ​បាន​ល្អ​ដូច​កាល​សងសឹក​ជា​មួយ​ វ៉ាន់​ វឿន​ នោះ​ឡើយ។​

សង្ឃឹម​ ប្រាប់​ទៀត​ថា​ ប៉ះ​គ្នា​លើក​ទី១​ នេះ​គឺមានការ​ពិបាក​សម្រាប់​ខ្លួន​ ខណៈ​ដែល​មិន​ធ្លាប់​វ៉ៃ​លក្ខណៈ​៣ទឹក​ដូច​នេះ​ទៅ​ទៀត។​ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​វិញ​ លាប​ រដ្ឋា​ គឺ​មិន​សំបូរ​ដូច​ វ៉ាន់​ វឿន​ ទេ​ប៉ុន្តែ​កណ្ដាប់ដៃ​ និង​ទាត់​ជើង​ក្រោម​គឺ​ធ្ងន់​ល្អ​ ពេល​អំឡុង​ប្រកួត​នេះ​ចូល​ដៃ​ម្ដងៗ​សឺ​បាត់បង់​ស្មារតី​ខ្លះៗ​ដែរ។​

លាប រដ្ឋា (ក្រហម) បឺត សង្ឃឹម (ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឺម​ មិន​ដែល​បាន​ជួប​ប្រកួត​ជា​មួយ​ លាន​ រដ្ឋា​ ពី​មុន​មក​ទេ​ ចំណែក​ការ​ប៉ះ​គ្នា​លើក​ទី១​ នៅ​សង្វៀង​ PNN​ ក្នុង​កម្មវិធី​ «អធិរាជគុន​ខ្មែរ​ ISI PALM​» កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩​ សីហា​ ឆ្នាំ​២០២០​ នេះ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី