ចូល​កាន់​តំណែង​ភ្លាម Pirlo ត្រៀម​វាយ​​កីឡាករ​៧​នាក់​ចេញ​ពី Juventus

  • 2020-08-11 07:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo កំពុង​បង្ហាញ​​គ្មាន​ការ​លើកលែង​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Juventus ដោយ​ត្រៀម​លក់​កីឡាករ​៧​នាក់​ចេញ។

អ្នក​ចាត់​ការ​វ័យ​​៤១​ឆ្នាំ​ មក​ជំនួស​កន្លែង​លោក Maurizio Sarri នៅ​កីឡដ្ឋាន Allianz ដែល​ត្រូវ​ Juventus បណ្ដេញ​ចេញ។ ក្នុង​ការ​មក​កាន់​តំណែង Pirlo មិន​ចង់​ខាត​ពេល​ច្រើន​ឡើយ ដោយ​ចង់​បញ្ចេញ​កីឡាករ​​ចំនួន​ដែល​លោក​មិន​ត្រូវ​ការ ក្នុង​នោះ​មាន​​​ដូច​ជា​ខ្សែ​ប្រយុទ្ធ Gonzalo Higuain និងDouglas Costa ជា​ដើម។

Higuain ធ្លាប់​បាន​ទាក់ទង​ចាកចេញ​ពី Juventus ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​មិន​សូវ​ស្ថិត​ជា​ជម្រើស​របស់​អ្នក​ចាត់​ការ​មុខ​ៗ។ កីឡាករ​វ័យ​​៣២​ឆ្នាំ​ត្រូវ​បាន​រាយការណ៍​អាច​នឹង​ផ្លាស់​ទៅ MLS និង​ត្រឡប់​ទៅ​អង់គ្លេស​វិញ។ សម្រាប់ Costa វិញ​ជា​គោលដៅ​បន្ទាប់​របស់ Manchester United ប្រសិន​បើ​ទិញ​មិន​បាន Jadon Sancho។

ចំពោះ​កីឡាករ​៥​នាក់​ផ្សេង​ទៀត​ដូច​ជា ខ្សែ​បម្រើ Sami Khedira, Blaise Matuidi, ​ខ្សែ​ការពារ Mattia De Sciglio, Alex Sandro និងDaniele Rugani សុទ្ធ​តែ​ជា​មុខ​សញ្ញា​ Pirlo ចង់​លក់​ចេញ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម