ឡានអគ្គិសនីប្រណីតតម្លៃ ១០ម៉ឺនដុល្លារ អះអាងថាជិះបានឆ្ងាយជាងគេក្នុងលោក

  • 2020-08-11 07:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lucid Motors នឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ប្រណីត​របស់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ ហើយ​មុន​ការ​ប្រកាស​ចេញ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ខ្លី​ ដែល​អះអាង​ថា​​រថយន្ត​អគ្គិសនី​របស់​ខ្លួន ជា​រថយន្ត​អគ្គិសនី​ដែល​ជិះ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​គេ​ក្នុង​លោក ​គឺ​លើស​ពី ៧១០​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ។

ប្រសិន​បើ​រថយន្ត​របស់​ Lucid Motors មាន​សមត្ថភាព​ដូច​ដែល​អះអាង​មែន នោះ​វា​អាច​យក​ឈ្នះ​កំណត់​ត្រា​របស់​រថយន្ត​ Tesla Model S ដែល​បច្ចុប្បន្ន​ជា​រថយន្ត​អគ្គិសនី​ជិះ​បាន​ឆ្ងាយ​ជាង​គេ បាន​ចម្ងាយ​ដល់​ ៦៤៦ គីឡូម៉ែត្រ។

លោក Peter Rawlinson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lucid Motors ដែល​ធ្លាប់​ដឹក​នាំ​ការ​អភិវឌ្ឍន៍​រថយន្ត Model S ពេល​ធ្វើ​ការ​នៅ Tesla បាន​និយាយ​ថា​ រថយន្ត Lucid Air របស់​ខ្លួន​​ក៏​នឹង​អាច​​យក​ឈ្នះ​​រថយន្ត Tesla ​លើ​​ប្រណីតភាព​ខាង​ក្នុង ​ហើយ​មាន​សន្ទុះ​ខ្លាំង​ (ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ប្រើ​ពេល ២,៥វិនាទី) ដែល​វា​​មាន​តម្លៃ​ចាប់​ពី​ជាង ១០​ម៉ឺន​ដុល្លារ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម