លីគ​កំពូល​ស្កុតឡែន​ ប្រឈម​មុខ​នឹង​ផ្អាក​ទាំង​ស្រុង​ ដោយ​សារ​តែ​កីឡាករ​ Celtic ម្នាក់

  • 2020-08-11 12:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ស្កុតឡែន​ ព្រមាន​នឹង​ផ្អាក​ការ​ប្រកួត​ Premiership ទាំង​មូល​បន្ទាប់​ពី​ខ្សែ​ការពារ​ក្លឹប​ Celtic កីឡាករ​ Boli Bolingoli ល្មើស​នឹង​វិធានការណ៍​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

Boli បាន​ល្មើស​វិន័យ​ ដោយ​មិន​បាន​ធ្វើ​ចត្តាឡីស័ក​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ប្រទេស​អេស្ប៉ាញ​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត​ ខ្សែ​ការពារ​រូប​នេះ​បាន​មក​ចូល​រួមការ​ប្រកួត​តទល់​នឹង​ក្លឹប​ Kilmarnock កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ដោយ​ខាង​ក្លឹប​ទើប​ដឹង​ពេល​ការ​ប្រកួត​បាន​បញ្ចប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដូវ​កាល​ថ្មី​ឆ្នាំ​ ២០២០/២១ នៅ​លីគ​កំពូល​នេះ​ទើប​តែ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី០១​ ខែ​សីហា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ដោយ​ទើប​តែ​លេង​បាន​ ២​ប្រកួត​ប៉ុណ្ណោះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី