តិចអត់ជឿ! ឡាន BMW ឆ្នាំ២០២១នេះ ជិះ១០០គ.ម៉ ស៊ីសាំងតែ២លីត្រទេ

  • 2020-08-12 01:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW បានប្រកាសចេញម៉ូដែល 545e xDrive Sedan ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលជារថយន្តកូនកាត់ ប្រើម៉ាស៊ីន Plug-in Hybrid។

រថយន្ត BMW 545e xDrive Sedan បំពាក់ម៉ាស៊ីនសាំង ទំហំ ៦ស៊ីឡាំង ប្រភេទ BMW TwinPower Turbo Technology មានកម្លាំង ២៨៦សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១០៩សេះ ធ្វើឲ្យវាមានកម្លាំងសរុប ៣៩៤សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ Steptronic និងប៉ុងពីរ BMW xDrive 4WD។

545e xDrive Sedan អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៧វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ វាអាចរត់ដល់ល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានចម្ងាយបើកបរចន្លោះពី ៥៤ ទៅ ៥៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមពីចន្លោះ ២,១លីត្រ ទៅ ២,៤លីត្រ/១០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី