កក្រើក Sevilla ឡើងប៉ះ Man Utd វគ្គ៤ក្រុមចុងក្រោយ Europa League
- 2020-08-12 02:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើក Sevilla ឡើងប៉ះ Man Utd វគ្គ៤ក្រុមចុងក្រោយ Europa League
ចន្លោះមិនឃើញ
ក្លឹប Sevilla នឹងឡើងទៅជួប Manchester United ក្នុងវគ្គ Semi-Final ពានរង្វាន់ Europa League បន្ទាប់ពីយកឈ្នះ Wolves លទ្ធផល ១-០ កាលពីយប់មិញ។
ក្នុងការប្រកួត Wolves មានឱកាសអាចរកគ្រាប់បាល់បានមុន ប៉ុន្តែកីឡាករ Raul Jimenez ទាត់ប៉េណាល់ទីអត់ចូលនៅនាទី១៣។ ការប្រកួតត្រូវរងចាំដល់នាទី៨៨ ទើប Sevilla សម្រេចទីបានដោយកីឡាករ Lucas Ocampos ដែលជាគ្រាប់ជ័យជម្នះតែម្ដង។
ដូច្នេះ Sevilla ដែលជាចាត់ទុកជាអធិរាជនៅ Europa League ឡើងជួប United ដែលកំពុងឡើងជើង។ សម្រាប់ Shakhtar Donetsk ក៏បានឈានចូលវគ្គ៤ក្រុមចុងក្រោយដូចគ្នា ក្រោយឈ្នះ Basel ៤-១ និងត្រូវជួប Inter Milan។ ការប្រកួតវគ្គ Semi-Final ត្រូវលេងនៅថ្ងៃទី ១៦និង១៧ ខែ សីហាខាងមុខនេះ៕