Pirlo ចង់​យក​​អតីត​មិត្ត​រួម​ក្រុម​នៅ Juventus ម្នាក់​មក​ជំនួស​កន្លែង Higuain

  • 2020-08-12 03:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo ចង់​នាំ​យក​ Alvaro Morata មក​កាន់ Juventus វិញ ដើម្បី​ជំនួស​កន្លែង​​ខ្សែ​ប្រយុទ្ធ Gonzalo Higuain។

តាម​រយៈ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់ Juventus កាល​ពី​សប្ដាហ៍​មុន Pirlo មាន​គោលដៅ​រួចរាល់​ពី​អ្វី​ដែល​លោក​ចង់​បាន​ដើម្បី​​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​​អាជីព​ជា​អ្នក​ចាត់​ការ​ឈុត​ធំ​ជា​លើក​ដំបូង។

ខណៈ Cristiano Ronaldo និង Paulo Dybala បាន​រះ​លេចធ្លោ​នៅ Juventus អំឡុង​ពេល​​ក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarri នៅ​កីឡដ្ឋាន Allianz Stadium លោក Pirlo ចង់​បន្ថែម​​ខ្សែ​ប្រយុទ្ធ​មាន​បទពិសោធន៍​ ហើយ​មើល​ឃើញ Morata ជា​ជម្រើស​ល្អ។

Pirlo និង Morata ធ្លាប់​លេង​ជាមួយ​គ្នា​នៅ Juventus រដូវ​កាល​២០១៤-១៥ ដែល​ពេល​នោះ​ពួក​គេ​ជួយ​ក្រុម​បាន​ត្រឹម​រង​ជើងឯក Champions League ក្រោយ​ចាញ់ Real Madrid៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ