ជំងឺកាចសាហាវ កូវីដ១៩! ២១៥ ប្រទេស លើពិភពលោក ត្រូវបានរាតត្បាត និងមនុស្សរាប់លាននាក់ត្រូវបានស្លាប់

  • 2020-08-12 04:17:44
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ប្រទេសប្រមាណជា ២១៥ប្រទេស លើពិភពលោក កំពុងត្រូវបានរាតត្បាត ដោយជំងឺកូវីដ១៩ និងបានសម្លាប់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសទាំងអស់នោះ។ នេះបើយោងតាមទិន្នន័យថ្មីៗរបស់គេហទំព័រអន្តរជាតិ Worldometer ដែលបាន Update នៅម៉ោង ៧ព្រឹក ថ្ងៃទី១២ សីហា ២០២០នេះ។

រូបភាពការកប់សាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី

គួរបញ្ជាក់ដែរថា ប្រទេសដែលឈរនៅលំដាប់ថ្នាក់លេខ១ ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ នោះគឺសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៣០៣,៦៨១នាក់ ស្លាប់ចំនួន ១៦៧,៥៥០នាក់ និងជាសះស្បើយចំនួន ២,៧៤៩,៨៩៣នាក់។ ស្របពេលដែល ប្រទេសប្រេស៊ីល ស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២ និងប្រទេសឥណ្ឌា ស្ថិតក្នុងលំដាប់ថ្នាក់ទី៣។ ទិន្នន័យចុងក្រោយដែល Update ដោយ Worldometer។

គិតត្រឹមថ្ងៃនេះដែរ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០,៤៩២,៩៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៤៤,១៣៤នាក់ និងជាសះស្បើយឡើងវិញ ១៣,៤១៧,៨១៤នាក់។ នេះជាចំនួនតួលេខ ដែលបង្ហាញពីការរីករាលដាលនៃជំងឺកូវីដ១៩ លើសាកលលោក នៅតែបន្តមានសភាពស្រួចស្រាវចំពោះចំនួនអ្នកឆ្លង និងករណីស្លាប់ថ្មីនៅតែបន្តកើតមានចំនួនច្រើន។

ទ្វីបទាំង៧ លើពិភពលោក រួមមាន ទ្វីបអាហ្រ្វិក ទ្វីបអូស្ត្រាលី ទ្វីបអ៊ឺរ៉ុប ទ្វីបអាស៊ី ទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង សុទ្ធត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ លើកលែងតែទ្វីបអង់តាកទិច។ នេះបើតាមរបាយការណ៌របស់ UNDP Cambodia។

ប្រភព៖ worldometer   ប្រែសម្រួល ៖ Art