ពាន​សប្បុរសធម៌​មួយ​នៅ​តាកែវ​ចូល​លេង​មិន​អស់​ប្រាក់​

  • 2020-08-12 06:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​សប្បុរសធម៌​ «​ការ​ប្រកួត​បាល់ទាត់​សប្បុរសជន​នាយទាហាន​វ័យ​ក្មេង​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ​» នឹង​ចាប់​ផ្ដើម​ចែក​ពាក្យ​ចូល​រួម​ដោយ​សេរី​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ ទី១៧ ខែ​សីហា ឆ្នាំ​២០២០ ​នេះ​តទៅ​​នៅ​ទី​តាំង​​ផ្សារ​អង្គតាសោម និង​​ទី​រួម​ខេត្ត​តាកែវ​ ឬ​អាច​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ 0968878838 និង 0768878838។​​​

លោក ​ស៊ុន សុខ​ជា អ្នក​ចាត់​ការ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ពាន​នេះ​បង្កើត​ឡើង​​ក្នុង​គោល​បំណង​ធំ​ៗ​ពីរ​គឺ​ទី​១ ប្រមូល​ថវិកា​ពី​សប្បុរសជន​ជួយ​ ក្មេង​កំព្រា និង​ជួយ​ជន​ក្រីក្រ។ ​ក្នុង​កម្មវិធី​ប្រកួត​គឺ​ក្រុម​ការងារ​បាន​រៀប​ចំ​ធុង​​មូលនិធិ​ចំនួន​២​ ដោយ​ធុង​មួយ​សម្រាប់​ផ្ដល់​ជូន​ទៅ​កាន់​ជន​ក្រី​ក្រ និង​ធុង​មួយ​សម្រាប់​កុមារ​កំព្រា។

​​លោក​បន្ថែម​ថា អ្វី​ដែល​ពិសេស​​ក្រុម​ដែល​​ចូល​រួម​លេង​ពាន​នេះ​គឺ ​​​មិន​ចំណាយ​ថវិកា​អ្វី​ឡើយ គ្រាន់​តែ​ចំណាយ​ទៅ​លើ​ការ​ញ៉ាំទឹក​​ឬ​របស់​ញ៉ាំ​ ដែល​ខ្លួន​បាន​ញ៉ាំ​​តែ​ប៉ុណ្ណោះ។ ​ជា​រួម​ការ​រៀប​ចំ​ពាន​នេះ​គឺ​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​លោក​ ពៅ សុផាន់​ណារិទ្ធ មេបញ្ជាការ​តំបន់​​ប្រតិបត្តិការ​​សឹក​រង​ខេត្ត​តាកែវ​។

​លក្ខខណ្ឌ​ចូល​រួម​ក្រុម​ត្រូវ​មាន​គ្នា​​៩ ទៅ​១៨ នាក់​ ដោយ​ចូល​លេង ៩ នាក់​លើ​​ទីលាន​ហើយ​អាច​ប្ដូរ​មួយ​ប្រកួត​​​ត្រឹម ៦ នាក់​។ កម្មវិធី​ប្រកួត​គឺ​គ្រោង​​ដំណើរ​ការ​​រៀងរាល់​ចុង​សប្ដាហ៍​​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ ដោយ​ប្រកួត​សន្សំ​ពិន្ទុ។ សម្រាប់​ក្រុម​ចូល​រួម​មិន​បាន​កំណត់​ចំនួន​ឡើយ។

-ប្រាក់​រង្វាន់​៖

  • ក្រុម​លេខ ១ ទទួល​បាន ៥០០ ដុល្លារ​

  • ក្រុម​លេខ ២ ទទួល​បាន​ ២០០ ដុល្លារ​

  • ក្រុម​លេខ ៣ ទទួល​បាន​៥០ ដុល្លារ

លោក ពៅ សុផាន់​ណារិទ្ធ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​